• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកខែយុវជនឆ្នាំ ២០២៣ នៅខេត្ត Binh Thuan

ពិធីបើកខែយុវជនឆ្នាំ២០២៣ ដែលរៀបចំដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ កុម្ភៈ នៅស្រុក Ham Thuan Bac ខេត្ត Binh Thuan។
សកម្មភាពក្នុងពិធីបើក។ (រូបថត៖ កាសែត Binh Thuan)

ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ ដែលបានជ្រើសរើសប្រធានបទនៃខែយុវជនឆ្នាំនេះជា "យុវវ័យត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល"។ យោងតាមលោកស្រីប្រធានរដ្ឋស្តីទី ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចដ៏លំបាក ពោរពេញទៅដោយបញ្ហាប្រឈម ដែលទាមទារឲ្យមានការដឹកនាំពីមជ្ឈិមសម្ព័ន្ធយុវជន; ការប្តេជ្ញាចិត្តខ្ពស់ ស្មារតីស្វាហាប់ ច្នៃប្រឌិតរបស់អង្គការសម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់; ការចូលរួមយ៉ាងសកម្ម និងត្រួសត្រាយផ្លូវរបស់យុវវ័យលើទូទាំងប្រទេស ដើម្បីបង្កើតចលនាយ៉ាងទូលំទូលាយ រួមចំណែកប្រែក្លាយវៀតណាមទៅជាប្រទេសឌីជីថល ដោយមានស្ថិរភាព និងវិបុលភាព ត្រួសត្រាយផ្លូវក្នុងការសាកពិសោធន៍បច្ចេកវិទ្យានិងគំរូថ្មីនៅឆ្នាំ២០៣០។

បន្ទាប់ពីពិធីបើក បណ្ដាតំណាងបានចូលរួមសកម្មភាពជាច្រើនដូចជា៖ សួរសុខទុក្ខ ជូនអំណោយដល់សិស្សានុសិស្ស កម្មករ កម្មការិនីវ័យក្មេង ដែលមានស្ថានភាពលំបាក វីរអ្នកម្តាយវៀតណាម; ប្រគល់សំណង់និងការងារដ៏មានអត្ថន័យរបស់យុវជន .... ក្នុងឱកាសនេះដែរ អង្គការសម្ព័ន្ធយុវជននានាលើទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើនដើម្បីជួយជ្រោមជ្រែងខែយុវជន។ ចំនួនគម្រោង ការងារ និងអាហារូបករណ៍សរុបទូទាំងប្រទេសដែលបានប្រកាសក្នុងពិធីបើកខែយុវជន មានតម្លៃចុះបញ្ជីជាង ១៨៦ ពាន់លានដុង (ជិត៨លានដុល្លារអាមេរិក)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

នៅរសៀលថ្ងៃទី ៦ ខែមេសា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។

Top