• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១

ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម៣១) បានប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិ My Dinh ទីក្រុងហាណូយនាយប់ថ្ងៃទី១២ ខែឧសភា។
  រូបភាពពីការហាត់សមលើកចុងក្រោយនៃពិធីបើកស៊ីហ្គេមលើកទី៣១។ (រូបថត៖ Vu Toan/VOV)  

ពិធីបើកស៊ីហ្គេមលើកទី៣១ បានបង្ហាញយ៉ាងច្បាស់លាស់នូវអត្តសញ្ញាណវប្បធម៌របស់វៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍(អាស៊ាន)ផងដែរ។

ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ អូសបន្លាយរយៈពេល ១២០នាទី រួមមានពិធីបង្ហូតទង់ជាតិវៀតណាម ក្បួនដង្ហែទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទង់កីឡាស៊ីហ្គេម ក្បួនដង្ហែនៃបណ្តាប្រតិភូកីឡាចូលរួមស៊ីហ្គេម ពិធីបំភ្លឺភ្លើងគប់ សុន្ទរកថាបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម សច្ចាប្រណិធានរបស់អត្តពលិកនិងអាជ្ញាកណ្តាល។ ដោយសារតែជំងឺកូវីដ១៩ ប្រតិភូកីឡានីមួយៗបានចាត់សមាជិកត្រឹមតែ៣១នាក់ប៉ុណ្ណោះ ដើម្បីចូលរួមក្នុងក្បួនដង្ហែជានិមិត្តរូបសម្រាប់លើកទី៣១នៃព្រឹត្តិការណ៍នេះ។

ចំណុចលេចធ្លោនៃពិធីបើកគឺជាការសម្តែងសិល្បៈបីជំពូក។ ការសម្តែងសិល្បៈទាំងនេះ មានការចូលរួមពីសិល្បករ តារាសម្តែង កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សចំនួនជាង១ពាន់នាក់។ ក្រុមអ្នកដឹកនាំការសម្តែងសិល្បៈបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាក្រាហ្វិក 3D mapping គួបផ្សំនឹងបច្ចេកវិទ្យាការពិតបន្ថែម-AR (Augmented Reality) និងបច្ចេកវិទ្យា Extended Reality - XR នៅក្នុងសិល្បៈសម្តែង។ នេះគឺជាបច្ចេកវិទ្យាទំនើបបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ ពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ បានបញ្ចប់ដោយការបាញ់កាំជ្រួចដ៏ចម្រុះពណ៌។

ស៊ីហ្គេមលើកទី ៣១ បានប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ២៣ ខែឧសភា នៅទីក្រុងហាណូយ និងនៅខេត្ត/ក្រុងជិតខាងចំនួន ១១។ ពិធីបើកស៊ីហ្គេមលើកទី៣១ ប្រកបដោយភាពចម្រុះពណ៌បាននាំមកជូនទស្សនិកជនក្នុងស្រុក និងមិត្តភក្កិអន្តរជាតិនូវរូបភាពគួរឱ្យចាប់អារម្មណ៍អំពីវប្បធម៌ ប្រវត្តិសាស្ត្រ ប្រទេសនិងប្រជាជនវៀតណាម; ទន្ទឹមនឹងនោះ ក៏បានបញ្ជូនសារនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ "ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែរឹងមាំ"(For a stronger Southeast Asia)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

តាងនាមឱ្យការិយាល័យនយោបាយ អគ្គលេខាបក្សលោក Nguyen Phu Trong បានចុះហត្ថលេខា និងប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ៣០ ខែមករា ស្តីពីការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងស្ថានភាពថ្មី។

Top