• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកការការប្រកួតបាញ់កាំភ្លើងកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានលើកទី៣០

នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ ក្រសួងការពារជាតិវៀតណាមបានរៀបចំពិធីបើកការការប្រកួតបាញ់កាំភ្លើងកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានលើកទី៣០ (AARM-30)
  ពិធីបើកការប្រកួតបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ានលើកទី៣០។ (រូបថត៖ qdnd.vn)  

ការប្រកួតបាញ់កាំភ្លើងកងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានលើកទី៣០   បានប្រមូលផ្តុំក្រុមអ្នកបាញ់កាំភ្លើងល្អបំផុតចំនួន ១០ មកពីប្រទេសអាស៊ានចំនួន ១០ ដែលមានកីឡាករសរុបចំនួន ៤២០ នាក់។ វិញ្ញាសារចំនួន៥នៃ ការប្រកួតរួមមាន៖ កាំភ្លើងយន្ត កាំភ្លើងវែង កាំភ្លើងកាប៊ីន កាំភ្លើងខ្លីបុរស និងកាំភ្លើងខ្លីនារី។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាកន្លែងប្រកួតសម្រាប់អ្នកបាញ់កាំភ្លើងល្អបំផុតក្នុងកងកម្លាំងប្រដាប់អាវុធនៃបណ្តាប្រទេសអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព ការបណ្តុះបណ្តាលជំនាញ និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងចំណោមគណៈប្រតិភូអត្តពលិកដែលចូលរួមក្នុងការប្រកួត។ AARM-៣០ ក៏ជាឱកាសសម្រាប់កងទ័ពនៃបណ្តាប្រទេសអាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសនីមួយៗ និងប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top