ព័ត៌មាន
ពិធីបុណ្យស្តេច Hung និងពិធីបុណ្យវិហារ Hung ឆ្នាំ២០១៧៖ បង្ហាញវត្ថុបុរាណពីបុរាណកាលដល់សតវត្សទី១៩
ភ្ញៀវទស្សនាការតាំងបង្ហាញវត្ថុុបុរាណ (រូបថតៈ Tạ Toàn/TTXVN))
នាថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នៅសារៈមន្ទីរ Hung Vuong ទីក្រុងViet Tri ខេត្ត Phu Tho (ភាគខាងជើងវៀតណាម) បានរៀបចំការតាំងបង្ហាញរូបថត វត្ថុតាង ស្តីពី “ជំនឿសាសនាសែនព្រេនស្តេង Hung” និងវត្ថុបុរាណពីបុរាណកាលដល់សតវត្សទី១៩។ នេះជាសកម្មភាពមួយ ដែលបានរៀបចំក្នុងឱកាសពិធីបុណ្យស្តេច Hung និងពិធីបុណ្យវិហារ Hung ឆ្នាំ២០១៧។ ក្នុងការតាំងបង្ហាញលើកនេះ មានវត្ថុបុរាណចំនួន៥០០ ពីបុរាណកាលដល់សតវត្សទី១៩ ដែលសុទ្ធតែជាវត្ថុមានតម្លៃ។ វត្ថុបុរាណច្រើនឈុតនេះ បានឆ្លុះបញ្ចំាងលក្ខណៈវប្បធម៌ដ៏វិសេសវិសាល របស់សម័យកាលប្រវត្តិសាស្ត្រនីមួយៗ។ វត្ថុបុរាណទាំងអស់នេះ ជាសក្ខីភាពឲ្យតម្លៃសំភារៈនិងស្មារតីថ្លៃថ្នូរក្នុង ដំណើរការប្រវត្តិសាស្រ្ត បង្កើតឡើងកម្លាំងរស់ជាអមតៈរបស់សហគមន៍ ជនជាតិវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម