• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យមាឃបូជានិទាឃៈរដូវនៅទីក្រុង Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង Hoi An ខេត្ត Quang Nam ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានប្រគល់សេចក្តីសម្រេចទទួលស្គាល់ពិធីបុណ្យមាឃបូជានិទាឃៈរដូវ (បុណ្យតេត Nguyen Tieu) នៅទីក្រុង Hoi An ខេត្ត Quang Nam ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
មនុស្សជាង ៣០០ នាក់ ដើរដង្ហែរតាមដងវិថីបុរាណ ក្នុងឱកាសពិធីបុណ្យមាឃបូជានិទាឃៈរដូវ នៅ Hoi An បានក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ។ (រូបថត៖Dac Thanh)

ពិធីបុណ្យមាឃបូជានិទាឃៈរដូវ គឺជាពិធីបុណ្យដ៏សំខាន់មួយដែលមានតាំងពីយូរយារណាស់មកហើយនៅទីក្រុង Hoi An។ តម្លៃពិសេសនៃពិធីបុណ្យមាឃបូជានិទាឃៈរដូវ ទីក្រុង Hoi An គឺជាលទ្ធផលនៃការរួមបញ្ចូលរវាងវប្បធម៌វៀតណាម ជប៉ុន និងចិន។ នេះជាឱកាសសម្រាប់ប្រជាជនទីក្រុង Hoi An សម្តែងការគោរពចំពោះព្រះពុទ្ធ ព្រះអាទិទេព ដូនតា ជាដើម បួងសួងសូមឱ្យមានភាពចម្រុងចម្រើន និងសុភមង្គល។ ពិធីបុណ្យមាឃបូជានិទាឃៈរដូវ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយនៅដើមឆ្នាំ ដែលសហគមន៍អ្នកស្រុក Hoi An ស្រឡាញ់ និងថែរក្សា ហើយជា "ព្រលឹង" ដែលមិនអាចកាត់ផ្តាច់បាននៃតំបន់ទីក្រុងបេតិកភណ្ឌឡើយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ គណៈកម្មាធិការដឹកនាំ ការងារព័ត៌មានកិច្ចការបរទេស គណៈឃោសនាអប់រំមជ្ឈិម ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងស្ថាប័នពាក់ព័ន្ធបានរៀបចំសន្និសីទកាសែត ដើម្បីបើក​ដំណើរការពានរង្វាន់ជាតិស្តីពី​ព័ត៌មាន​កិច្ចការបរទេស​លើកទី ៩ ។ ពានរង្វាន់នេះមានគោលបំណងទទួលស្គាល់ និងផ្តល់កិត្តិយសដល់អ្នកនិពន្ធ ស្នាដៃ និងផលិតផលឆ្នើមក្នុងវិស័យព័ត៌មានកិច្ច​ការបរទេស និងរួមចំណែកលើកកម្ពស់សមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសលើ​វស័យជាច្រើន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម គឺជាទីភ្នាក់ងារអចិន្ត្រៃយ៍នៃពានរង្វាន់ជាតិស្តីពីព័ត៌មាន​កិច្ច​ការ​បរទេសលើកទី៩។

Top