• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យផ្កាឈូកហាណូយ ឆ្នាំ២០២៦៖ ការជួបជុំគ្នានៃតម្លៃវប្បធម៌និងភាពច្នៃប្រឌិតពីផ្កាឈូក

ពិធីបុណ្យផ្កាឈូកហាណូយ ឆ្នាំ២០២៦ នៅតំបន់បឹងខាងលិច និងទីតាំងមួយចំនួននៅក្នុងសង្កាត់ Tay Ho ត្រូវបានមន្ទីរទេសចរណ៍ហាណូយ សហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់ Tay Ho រៀបចំឡើង ចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា។
ពិធីបុណ្យផ្កាឈូកហាណូយ ឆ្នាំ២០២៦ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា នៅតាមទីកន្លែងវប្បធម៌ផ្សេងៗជុំវិញបឹងខាងលិច (ហាណូយ)។ រូបថត៖ គណៈកម្មាធិការរៀបចំ

ពិធីបុណ្យនេះគឺសំដៅផ្សព្វផ្សាយតម្លៃវប្បធម៌ និងទេសចរណ៍ដ៏វិសេសវិសាល របស់ថាងឡុង - ហាណូយ ហើយលើកតម្កើងសម្រស់ និងតម្លៃនៃផ្កាឈូកក្នុងជីវភាពវប្បធម៌វៀតណាម ព្រមទាំងឧទ្ទេសនាមផលិតផលពីផ្កាឈូក និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍របស់រដ្ឋធានី។

ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការតាំងពិព័រណ៍ និងឧទ្ទេសនាមពូជផ្កាឈូកគំរូ របស់ទីក្រុងហាណូយ និងតំបន់ជាច្រើនទៀតទូទាំងប្រទេស; ការតាំងបង្ហាញសិប្បកម្មតម្បាញសូត្រពីសសៃឈូក សិល្បៈសរសេរអក្សរផ្ចង់និងគំនូរអំពីផ្កាឈូក ផលិតផលសិប្បកម្មវិចិត្រសិល្បៈដែលបំផុសគំនិតពីផ្កាផ្កាឈូក កន្លែងភ្លក់តែផ្កាឈូក និងការឧទ្ទេសនាមម្ហូបអាហារពីឈូកផងដែរ។ ជាពិសេស នាថ្ងៃទី ២៨ ខែមិថុនា នឹងមានកម្មវិធីក្បួនដង្ហែសិល្បៈក្រោមប្រធានបទ "ផ្កាឈូកនៅតាមដងផ្លូវ" ដោយមានអ្នកចូលរួមដែលស្លៀកពាក់អាវផាយប្រពៃណីវៀតណាមចំនួន ១០០០ នាក់ ដោយគួបផ្សំនឹងសកម្មភាពសិល្បៈតាមដងផ្លូវ និងការសម្តែងសិល្បៈប្រជាប្រិយដោយភ្ជាប់នឹងរូបភាពផ្កាឈូកផងដែរ៕

តាម​ vovworld.vn/km-KH

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top