• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ ទាក់ទាញភ្ញៀវជាង២ម៉ឺននាក់

ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើងក្នុង គោលបំណងអភិវឌ្ឍន៍ និងឧទ្ទេសនាមអំពីវត្ថុអនុស្សាវរីយ៍ និងកាដូទេសចរណ៍ ដែលមានស្រាប់ ក៏ដូចជាផលិតផលថ្មី ប្លែក បង្ហាញពីចរិតលក្ខណៈរបស់ទីក្រុង ហាណូយទៅកាន់ប្រជាជន និងភ្ញៀវទេសចរ។
ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ ទាក់ទាញភ្ញៀវជាង២ម៉ឺននាក់ - ảnh 1ភ្ញៀវទេសចររីករាយទិញទំនិញ និងចូលរួមសកម្មភាពបទពិសោធន៍ក្នុងពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣។ (រូបថត៖ sggp.org.vn)
នារសៀលថ្ងៃទី៥ វិច្ឆិកា ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ បានបិទបញ្ចប់ជាផ្លូវការក្រោយរយៈពេល ៣ ថ្ងៃ (ថ្ងៃទី ៣-៥ ខែវិច្ឆិកា) នៅទីក្រុង ហាណូយ។ ដោយមានបរិយាកាសនិងសកម្មភាពដ៏ទាក់ទាញ ពិធីបុណ្យបាន ទាក់ទាញភ្ញៀវចំនួនជាង ២ម៉ឺននាក់មកទស្សនា និងទិញទំនិញ។ ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើងក្នុង គោលបំណងអភិវឌ្ឍន៍ និងឧទ្ទេសនាមអំពីវត្ថុអនុស្សាវរីយ៍ និងកាដូទេសចរណ៍ ដែលមានស្រាប់ ក៏ដូចជាផលិតផលថ្មី ប្លែក បង្ហាញពីចរិតលក្ខណៈរបស់ទីក្រុង ហាណូយទៅកាន់ប្រជាជន និងភ្ញៀវទេសចរ។ នេះជាព្រឹត្តិការណ៍ប្រចាំរបស់មន្ទីរ ទេសចរណ៍ទីក្រុងហាណូយ ដែលទាក់ទាញការចូលរួមរបស់សិប្បករ ភូមិសិប្បកម្ម អង្គភាពអាជីវកម្មទេសចរណ៍ និងមូលដ្ឋានផលិត ជួញដូរវត្ថុអនុស្សាវរីយ៍និងកាដូ យ៉ាងច្រើនកុះករលើភូមិសាស្ត្ររដ្ឋធានី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ (AIPA-៤៧) ក្រោមមូលបទ “សភាធានានូវសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល”។

Top