• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិទមហាសន្និបាតលើកទី១១ នៃរណសិរ្សមាតុភូមិវៀតណាម

នា​ព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ មហាសន្និបាត ​រណសិរ្សមាតុភូមិវៀតណាម លើកទី១១ អាណត្តិឆ្នាំ ២០២៦-២០៣១ បានប្រព្រឹត្តទៅសម័យប្រជុំបិទ។

ទិដ្ឋភាពទូទៅនៃមហាសន្និបាត​។ រូបថត៖ VNA

ក្រោមប្រធានបទ "ឯកភាព - ប្រជាធិបតេយ្យ - នវានុវត្តន៍ - ច្នៃប្រឌិត - អភិវឌ្ឍន៍​" មហាសន្និបាត​បានពិភាក្សា និងវាយតម្លៃ​ដោយសត្យានុម័ត និងទូលំទូលាយអំពីស្ថានភាពនៃគ្រប់ស្រទាប់វណ្ណៈរបស់ប្រជាជន និងផែន​មហាសាមគ្គីជនជាតិទាំងមូល; លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងកម្មវិធីសកម្មភាពរបស់ ​រណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០ អាណត្តិឆ្នាំ ២០២៤-២០២៦; និងបានឯកភាពលើទិសដៅ គោលបំណង និងកម្មវិធីសកម្មភាពរបស់​រណសិរ្សមាតុភូមិវៀតណាមអាណត្តិឆ្នាំ ២០២៦-២០៣១; បាន​ឯកភាព​ជ្រើសរើសគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈប្រធាន ​តំណាង​គណៈអចិន្ត្រៃយ៍ និង​មុខ​តំណែងដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអាណត្តិឆ្នាំ ២០២៦-២០៣១។

សេចក្តីព្រាងរបាយការណ៍នយោបាយនៃមហាសន្និបាតបានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលឆ្នាំ ២០២៤-២០២៦ រណសិរ្សមាតុភូមិវៀតណាមបានពង្រីកតួនាទីស្នូលរបស់ខ្លួនក្នុងការពង្រឹងនិងពង្រីកកម្លាំង​នៃផែនមហាសាមគ្គីជនជាតិទាំងមូល ដោយបញ្ជាក់ពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនចំពោះបក្ស រដ្ឋ និងប្រជាជន។

មហាស​ន្និបាតបានដាក់ចេញនូវកម្មវិធីសកម្មភាពចំនួន ៧ សម្រាប់អាណត្តិ ២០២៦-២០៣១រួមមានការ​ជំរុញការ​ឃោសនា គៀរគរ និងប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់​វណ្ណៈ បង្កើនឯកភាពក្នុងសង្គម បង្កើន​កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល; តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន; កែលម្អគុណភាពនិងប្រសិទ្ធភាពនៃការឃ្លាំមើលនិងការរិះគន់សង្គម អនុវត្តលទ្ធិប្រជាធិបតេយ្យ និងការចូលរួមយ៉ាងសកម្មក្នុងការកសាងបក្ស រដ្ឋ និងប្រព័ន្ធនយោបាយ៕​

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top