• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូតទង់រំលឹកខួបលើកទី៥៣ទិវាបង្កើតអាស៊ាន


ទិដ្ឋភាពនៃពិធីបង្ហូតទង់អាស៊ាន។ (រូបថត៖ nhandan.com.vn) 
 

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀត ណាមបានរៀបចំយ៉ាងឱឡារិកនូវពិធីបង្ហូតទង់អាស៊ានក្នុងឱកាសរំលឹកខួបលើកទី៥៣ទិវាបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង លើកទី២៥ទិវាវៀតណាមចូលជាសមាជិកអាស៊ាន។ 
 
ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើ ជាអធិបតីនៅពិធីនេះ។ អញ្ជើញចូលរួមពិធីនៅមានវត្តមាន តំណាងនៃ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា បណ្ដាឯកអគ្គរដ្ឋទូត ភារៈធារីនៃប្រទេសសមា ជិកអាស៊ាននិងប្រទេសដៃគូរបស់អាស៊ានប្រចាំនៅទីក្រុងហាណូយផងដែរ។
 
ថ្លែងនៅពិធីបង្ហូតទង់អាស៊ានឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការ បរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្រោយរយៈ ពេលជាងពាក់កណ្ដាលសតវត្ស អាស៊ានបានបោះជំហានមួយដ៏វែង អន្លាយ។ ប្រទេសសមាជិកអាស៊ានទាំង១០បាននាំតំបន់អាស៊ីអាគ្នេយ៍ក្លាយ ទៅជាតំបន់មួយនៃការអភិវឌ្ឍយ៉ាងស្វាហាប់។ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការវិវត្តន៍ថ្មីៗនៃបរិយាកាសភូមិសាស្ត្រយុទ្ធសាស្ត្រក្នុង តំបន់និងលើសកលលោកក៏ដូចជាបញ្ហាសន្តិសុខក្រៅប្រពៃណីដែលកំពុងលេចចេញនោះ ទាមទារឲ្យអាស៊ានត្រូវរួមសាមគ្គីជាងពេលណាៗទាំងអស់ ដើម្បីអាចឆ្លើយតបដោយម្ចាស់ការនឹងបញ្ហាប្រឈមក៏ដូចជារក្សាមជ្ឈភាព ក្នុងតំបន់ផងដែរ។
 
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថាទោះបីជា ត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមកដោយសារជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែអាស៊ានបានត្រៀមរៀបចំផែនការស្ដារឡើងវិញគ្រប់ ជ្រុងជ្រោយដើម្បីបន្តឈានទៅមុខយ៉ាងខ្លាំងក្លាក្រោយវិបត្តិនេះ។
 
“ខ្ញុំចង់សង្កត់ធ្ងន់ថា អនាគតរបស់អាស៊ានពិតជាភ្លឺស្វាងណាស់។ ដោយបាវចនា “ត្រិះរិះរបស់សហគមន៍ សកម្មភាពរបស់សហគមន៍” វៀត ណាមនឹងបន្តសហការយ៉ាងស្អិតរមួតជាមួយប្រទេសសមាជិកអាស៊ាន បងប្អូនដទៃ ក៏ដូចជាប្រទេសដៃគូនិងសហគមន៍អន្តរជាតិ ដើម្បីកសាងសហ គមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាពនិងខ្លួនទីពឹងខ្លួន”៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម


ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top