• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូតទង់ប្រតិភូកីឡាចូលរួមព្រឹត្តិការណ៍អាស៊ាន Para Games លើកទី ១២

ព្រឹកថ្ងៃទី ២ មិថុនា ពិធីបង្ហូតទង់ជាតិនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេម (ASEAN PARA Games ១២) បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះជាពិធីបង្ហាញវត្តមានផ្លូវការរបស់ប្រតិភូកីឡាតំណាងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ចូលរួមក្នុងព្រឹត្តិការណ៍ ASEAN PARA Games។ គណៈប្រតិភូកីឡាជនពិការវៀតណាមដឹកនាំដោយលោក Nguyen Hong Minh អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា និងតំណាងអត្តពលិក មកពីគ្រប់វិញ្ញាសាបានចូលរួមពិធីនេះ។

ព្រឹត្តិការណ៍ ASEAN Para Games ១២ បានធ្វើឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ដោយមានការចូលរួមពីមនុស្សប្រមាណ ២៦០០នាក់ ក្នុងនោះមានអត្តពលិកចំនួន ១៤០០នាក់ មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១។ អត្តពលិកចូលរួមប្រកួតក្នុងវិញ្ញាសាមួយចំនួន ក្នុងនោះមាន៖ អត្តពលកម្ម វាយសី   boccia អុក បាល់ទាត់ ៥ នាក់  បាល់ទាត់ ៧នាក់ យូដូ លើកទម្ងន់ ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះរទេះរុញ និង E-Sports ផងដែរ៕

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top