• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហាញមុខគណៈកម្មការប្រតិបត្តិថ្មីនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក

គណៈកម្មការប្រតិបត្តិអាណត្តិថ្មីបានបោះឆ្នោតជ្រើសតាំងលោក Pallab Sengupta - អគ្គលេខាធិការនៃអង្គការសន្តិភាព និងសាមគ្គីភាពឥណ្ឌាទាំងមូល ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោកសម្រាប់អាណត្តិថ្មីដែលចាប់ពីឆ្នាំ ២០២២ ។
  ពិធីបង្ហាញមុខគណៈកម្មការប្រតិបត្តិថ្មីនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក (រូបថត៖ Truong Hung/ thoidai.com.vn)  

បន្ទាប់ពីរយៈពេល៤ថ្ងៃធ្វើការយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមានការទទួលខុសត្រូវខ្ពស់ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកបានបោះឆ្នោតជ្រើសតាំងគណៈកម្មការប្រតិបត្តិថ្មីដែលមានសមាជិកចំនួន៤០រូប។

គណៈកម្មការប្រតិបត្តិអាណត្តិថ្មីបានបោះឆ្នោតជ្រើសតាំងលោក Pallab Sengupta - អគ្គលេខាធិការនៃអង្គការសន្តិភាព និងសាមគ្គីភាពឥណ្ឌាទាំងមូល ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោកសម្រាប់អាណត្តិថ្មីដែលចាប់ពីឆ្នាំ ២០២២ ។ លោក Pallab Sengupta - ប្រធានថ្មីនៃប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោកគឺជាមនុស្សម្នាក់ ដែលមានមនោសញ្ចេតនាពិសេសចំពោះទឹកដីវៀតណាម។

ក្នុងអំឡុងពេលធ្វើសកម្មភាពបដិវត្តន៍ជាច្រើនឆ្នាំ ទោះបីស្ថិតមុខតំណែងណាក៏ដោយ លោក Pallab Sengupta តែងតែគាំទ្រវៀតណាម។ ជាពិសេស ក្នុងរយៈពេលធ្វើសកម្មភាពក្នុងនាមជាអ្នកដឹកនាំអង្គការនិស្សិត និងយុវជនអន្តរជាតិ លោក Pallab Sengupta បានខិតខំប្រឹងប្រែងជាច្រើន ដើម្បីជួយឧបត្ថម្ភដល់បុព្វហេតុការពារ និងកសាងប្រទេសរបស់ប្រជាជនវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។

Top