• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលស្វាគមន៍ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានធ្វើឡើងយ៉ាងមហោឡារិក នៅរដ្ឋធានីវៀងច័ន្ទ។

នាព្រឹកថ្ងៃទី ២៤ ខែកុម្ភ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់រដ្ឋធានីវៀងច័ន្ទ និងចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវ តបតាមការអញ្ជើញរបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith។
 


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith និងលោកអគ្គលេខាធិការបក្ស
ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) អញ្ជើញ ត្រួតកងពលកិត្តិយលនៃកងទ័ពប្រជាជនឡាវ
ក្នុងពិធីទទួលស្វាគមន៍នេះ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ពិធីទទួលស្វាគមន៍លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) បានរៀបចំយ៉ាងមហោឡារិក នៅវិមានប្រធានរដ្ឋ តាមពិធីការខ្ពង់ខ្ពស់បំផុតសំរាប់ថ្នាក់ដឹកនាំនៃប្រទេសមួយ។
 


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith ទទួលស្វាគមន៍ លោកអគ្គលេខាធិការបក្ស
ប្រធានរដ្ឋង្វៀន ភូត្រុង  (Nguyen Phu Trong)។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដំណើរទស្សនកិច្ចលើកនេះរបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) គឺជាទស្សនកិច្ចលើកដំបូង តាំងពីលោកបានចូលកាន់តំណែងជាប្រធានរដ្ឋ និងលើកមម្ពស់បន្ថែមនូវមនោសញ្ចេតនាសាមគ្គីភាពមិត្តភាពកាន់តែជាជិតស្និទ្ធ បញ្ជាក់អះអាងនូវការគាំទ្រយ៉ាងគ្រប់ជ្រុងជ្រោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះបុព្វហេតុផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេសឡាវ។
 

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) ជួបសវនាការជាមួយ
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ទស្សនកិច្ចលើកនេះបានធ្វើឡើងក្នុងងស្ថានភាពដែលប្រទេសទាំងពីកំពុងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តនិងបេ្តជ្ញាចិត្ត ដើម្បីអនុវត្តន៍សេចក្តីសម្រេចនៃមហាសន្និបាតបក្សប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ ទស្សនកិច្ចនេះកាន់តែបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ សំដៅឆ្លើយតបនឹងបំ ណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទាំងពីរ ផងដែរ។

បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith និងលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) បានជួបសវនាការជាមួយគ្នា./.

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top