ព័ត៌មាន
ពិធីជូនដំណើរកងពេទ្យកម្រិត ២ លេខ ៧ និងក្រុមវិស្វកម្មលេខ ៤ ចេញដំណើរទៅរក្សាសន្តិភាពអង្គការសហប្រជាជាតិ
ឧត្តមសេនីយឯក Hoang
Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស
ប្រធានក្រុមការងារអន្តរវិស័យ
ប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសស្តីពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់
អ.ស.ប បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។
ថ្លែងមតិក្នុងពិធីនេះ
ឧត្តមសេនីយឯក Hoang Xuan Chien បានឲ្យដឹងថា ក្នុងរយៈពេល ១១
ឆ្នាំកន្លងទៅ វៀតណាមបានបញ្ជូននាយទាហាន និងយុទ្ធជនអាជីពជាង ១៣០០ នាក់នៃកងទ័ពប្រជាជន
និងនគរបាលប្រជាជនទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់ អ.ស.ប ហើយត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។
ឧត្តមសេនីយឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា
កងពេទ្យកម្រិត ២ លេខ៧ និងក្រុមវិស្វកម្មលេខ៤
ត្រូវបន្តពង្រីកប្រពៃណីសាមគ្គីភាពនិងស្មារតីអន្តរជាតិ
បំពេញឲ្យបានល្អនូវភារកិច្ចដ៏ថ្លៃថ្លាដែលបក្ស រដ្ឋ កងទ័ពនិងប្រជាជនប្រគល់ជូន
និងបំពេញតាមតម្រូវការកាន់តែខ្ពស់របស់ អ.ស.ប។
ក្នុងការដាក់ពង្រាយលើកនេះ
មានមន្ត្រី បុគ្គលិកចំនួន ៦៣នាក់ នៃកងពេទ្យកម្រិត២ លេខ ៧ ជាមួយនាយទាហាននិងយុទ្ធជន
១៨៤នាក់ នៃកងវិស្វកម្មលេខ៤។ កម្មាភិបាល និងបុគ្គលិកទាំង ១០០%
បានត្រៀមលក្ខណៈបច្ចេកទេស និងវិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិរបស់ អ.ស.ប
និងស្ថានបេសកកម្ម ហើយត្រៀមខ្លួនបំពេញឲ្យបានល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន៕