• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពន្លឿនការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យានឡេធីរៀង

នាថ្ងៃទី១៤ ខែសីហា កងកម្លាំងចំណុះបញ្ជាការដ្ឋាន​ក្រុងហូជីមិញបានបន្តការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី នៅទីតាំងទីពីរ (មណ្ឌល B) ខណៈពេលដែល បើកទូលាយតំបន់ស្វែងរកលើមណ្ឌល A និង B នៃឧទ្យានឡេធីរៀង។

កម្លាំងមានសមត្ថកិច្ចបន្តពង្រីកការស្វែងរក និងប្រមូលអដ្ឋិធាតុ​យុទ្ធជនពលីនៅឧទ្យានឡេធីរៀង។ រូបថត៖ VNA

នៅថ្ងៃទី១៤ ខែសីហា ក្រុមការងារបានរកឃើញ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ គ្រោង និងមតក​វត្ថុចំនួន ៣ឈុត នៅក្នុងតំបន់ B។

ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី១៤ ខែសីហា កងកម្លាំងបានរកឃើញ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣២១ គ្រោង ដែលក្នុងនោះ ១៨២ គ្រោង​មាន​មតក​វត្ថុជាមួយ។ អដ្ឋិធាតុដែលប្រមូលបានរួមមានអដ្ឋិធាតុនៅដាច់ដោយឡែក​ចំនួន ២៨៨គ្រោង​ និងអដ្ឋិធាតុចំនួន ៣៣ គ្រោង​នៅទីតាំងផ្នូរ ចំនួន ៨ រួមទាំងទីតាំងចំនួន ២ នៅក្នុងមណ្ឌល A និងទីតាំងចំនួន ៦ នៅក្នុងមណ្ឌល B។

ឧត្តមសេនីយ៍ឯក ង្វៀន ថាញ់ ទ្រុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានទីក្រុងហូជីមិញ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំទីក្រុង ទទួលបន្ទុកការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានមានប្រសាសន៍ថា ដោយមានស្មារតីម៉ឺងម៉ាត់ និងបន្ទាន់ កម្លាំងស្វែងរកខិតខំបញ្ចប់ការងារប្រមូលនៅឧទ្យានឡេធីរៀង មុនខែវិច្ឆិកា ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ឯក ង្វៀន ថាញ់ ទ្រុង បានឲ្យដឹងថា៖ “ទីក្រុងហូជីមិញនៅតែមានទីតាំង ចំនួន ១២ ដែលសង្ស័យថាជារណ្តៅសាកសព។ ប្រសិនបើយើងមិនបន្ទាន់ ម៉ឺងម៉ាត់ និងមិនពន្លឿនវឌ្ឍនភាពទេ នឹងពិបាកខ្លាំងណាស់ក្នុងការបំពេញភារកិច្ចនេះ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការ ៥០០ ថ្ងៃរទាំងយប់ ហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៧។ ដូច្នេះ ក្រុមការងាររបស់យើងមានការតាំងចិត្ត និងទទួលខុសត្រូវខ្ពស់ ដោយធ្វើការជាវេនៗ ដើម្បីពង្រីកការស្វែងរក រៀងរាល់ម៉ោង រៀងរាល់នាទី រៀងរាល់វិនាទី ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យានឡេធីរៀង”៕

តាម​ vovworld.vn/km-KH

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ខេត្ត​ក្វាងង៉ាយ និងតំបន់សេដ្ឋកិច្ច Dung Quat ត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកគំរូកំណើនបៃតងនិងសេដ្ឋកិច្ចវិលជុំ ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោង​បច្ចេកវិទ្យាខ្ពស់ និងស្និទ្ធស្នាលជាមួយបរិស្ថាន។

Top