• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពណ៌​វប្បធម៌​វៀត​ណាម​ចែងចាំងពន្លឺ​ក្នុង​ពិធីបុណ្យ​អាស៊ីអាគ្នេយ៍​ដ៏​ធំ​បំផុត​នៅ​ចក្រភព​អង់គ្លេស

ក្នុងអំឡុងពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា អ្នកទស្សនាជាង ១៥០.០០០ នាក់មកពីជុំវិញពិភពលោកបានសម្រុកទៅកាន់ស្ថានីយ៍ថាមពល Battersea ដែលជាអគារពហុមុខងារទំនើបនៅទីក្រុងឡុងដ៍ ដើម្បីចូលរួមពិធីបុណ្យ CelebrASIA ដែលជាពិធីបុណ្យវប្បធម៌អាស៊ីអាគ្នេយ៍ ធំបំផុតនៅចក្រភពអង់គ្លេស។

អាវផាយវៀតណាម ចែងចាំងពន្លឺក្នុងពិធីបុណ្យវប្បធម៌អាស៊ីអាគ្នេយ៍នៅទីក្រុងឡុងដ៍។ រូបថត៖ baophapluat.vn

 

គណៈប្រតិភូវៀតណាមបានបន្សល់ទុកនូវសញ្ញាណសម្គាល់ពិសេស នាំមករូបភាពនៃប្រទេសជាតិ និងប្រជាជនវៀតណាមកាន់តែខិតមកជិតមិត្តភក្តិអន្តរជាតិ។ រូបថត៖ baophapluat.vn

ត្រូវបានរៀបចំឡើងដោយសមាគមនារី និងកុមារវៀតណាមនៅចក្រភពអង់គ្លេស ក្បួនដង្ហែរនិងការសម្តែងសិល្បៈរបស់គណៈប្រតិភូវៀតណាមមិនត្រឹមតែលើកតម្កើងវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីយុវជន សម័យទំនើប និងសមាហរណកម្មនៃវប្បធម៌វៀតណាមជាមួយពិភពលោក។ ការរំលេចដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃពិធីបុណ្យនេះគឺក្បួនដង្ហែ អាវផាយ ឆ្លងកាត់ផ្លូវសំខាន់ៗជុំវិញស្ថានីយ៍ថាមពល Battersea។ សម្រស់ដ៏ប្រណិត និងឆើតឆាយរបស់ អាផាយវៀតណាម បានបញ្ជាក់ពីតម្លៃវប្បធម៌ រួមចំណែកផ្សព្វផ្សាយរូបភាពរបស់ប្រទេសជាតិ និងប្រជាជនវៀតណាមទៅកាន់ទស្សនិកជនដ៏ច្រើនកុះករនៅចក្រភពអង់គ្លេសនិងអន្តរជាតិ។ លើសពីនេះការបង្ហាញម៉ូដសម្លៀកបំពាក់ "Love Collection" លើសូត្របានធ្វើឱ្យទស្សនិកជនចូលរួមដំណើរការសិល្បៈគួរឲ្យចាប់អារម្មណ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

ក្នុងអំឡុងពេល​ខែកំពូល​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្ម​សកម្មភាព​ឃោសនា ដើម្បីបង្កើនកា​រ​យល់ដឹង​របស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។

Top