• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស វៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ 

នាថ្ងៃទី ២៤ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកភាគីទាំងពីរបានជួបពិភាក្សាគ្នា។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច សាយ ឈុំ បានចាត់ទុកថា ដំណើរទស្សនកិច្ចលើកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជានិយាយរួម ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិនិយាយដោយឡែកផងដែរ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរ និងពិគ្រោះយោបល់លើបញ្ហាយុទ្ធសាស្ត្រទាក់ទិននឹងសន្តិសុខ និងការអភិវឌ្ឍ ក្នុងតំបន់ ក៏ដូចជានៅប្រទេសនីមួយៗ។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ

ស្ដីពីបញ្ហាសន្តិសុខក្នុងតំបន់ ក្នុងជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច សាយ ឈុំ បានអះអាងនូវគោលជំហរជាគោលការណ៍របស់អាស៊ាន ចំពោះសមុទ្រខាងកើត៖ ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ពង្រឹងការកសាងទំនុកចិត្តដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ; ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់សម្រេចឲ្យបាននូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកថា នាពេលខាងមុខ ភាគីទាំងពីរគប្បីរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ដើម្បីបង្កើនភាពស្អិតរមួត និងភាពជឿជាក់ខាងនយោបាយរវាងបក្សពីរ និងប្រទេសពីរ។ អំពីរដ្ឋសភាវៀតណាម និងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរមានគោលបំណងថា ភាគីទាំងពីររក្សាទំនាក់ទំនងកម្រិតខ្ពស់ រវាងសមាជិកសភានៃប្រទេសទាំងពីរ រវាងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនួយទាំងពីរ គឺលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម ជាពិសេសគឺលើវិស័យបណ្តុះបណ្តាល កម្មាភិបាល ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារស្រាវជ្រាវសម្រាប់សកម្មភាពសភា ព្រមទាំងបន្តជំរុញយន្តការសម្របសម្រួលនៅវេទិកាពហុភាគីដូចជា មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) មហាសន្និបាតអន្តរសភាពិភពលោក (IPU) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) សហភាពសភានិយាយភាសាបារាំង (APF) ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top