• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ដាណឺម៉ាក

ភាគីទាំងពីរមានសក្តានុពលជាច្រើន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងសម្ដែងគោលបំណងថា រាជវង្យ និងរាជរដ្ឋាភិបាលដាណឺម៉ាក បន្តគាំទ្រប្រទេសទាំងពីរបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ដាណឺម៉ាកនារយៈពេលខាងមុខ។
  អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញទទួលព្រះរាជទាយាទដាណឺម៉ាក Frederik និងម្ចាស់ក្សត្រី Mary Elizabeth  

តបតាមសេចក្ដីអញ្ជើញរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ព្រះរាជទាយាទដាណឺម៉ាក Frederik និងម្ចាស់ក្សត្រី Mary Elizabeth បានអញ្ជើញយាងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣១ តុលា ដល់ថ្ងៃទី ៣ វិច្ឆិកា។

នាថ្ងៃទី ១ ខែវិច្ឆិកា អញ្ជើញថ្លែងនៅក្នុងជំនួបជាមួយ ព្រះរាជទាយាទដាណឺម៉ាក Frederik និងម្ចាស់ក្សត្រី Mary Elizabeth នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភាគីទាំងពីរមានសក្តានុពលជាច្រើន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងសម្ដែងគោលបំណងថា រាជវង្យ និងរាជរដ្ឋាភិបាលដាណឺម៉ាក បន្តគាំទ្រប្រទេសទាំងពីរបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ដាណឺម៉ាកនារយៈពេលខាងមុខ។ ប្រធានរដ្ឋបានស្នើឲ្យដាណឺម៉ាកបន្តជួយឧបត្ថម្ភវៀតណាមអំពីបទពិសោធន៍ បច្ចេកវិទ្យា និងហិរញ្ញវត្ថុក្នុងការអនុវត្តកិច្ចសន្យាអំពីអាកាសធាតុ។ លោកប្រធានរដ្ឋមានជំនឿជាក់ថា សហគ្រាសដាណឺម៉ាកបង្កើនការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម ហើយតាមនោះ ទាញយកប្រកបដោយប្រសិទ្ធភាពនូវរាល់ឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EU (EVFTA)។

ជាការឆ្លើយតប ព្រះរាជទាយាទដាណឺម៉ាក Frederik មានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងដាណឺម៉ាកមានឱកាសអភិវឌ្ឍន៍ជាច្រើនលើវិស័យកំណើនបៃតង និងការផ្លាស់ប្តូរថាមពល ព្រមទាំងមានគោលបំណងចង់ជំរុញការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របៃតង ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top