• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាពវៀតណាម - ប៉ាឡេស្ទីន

ភាគីទាំងពីរមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ។
  លោក Le Hoai Trung ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានអញ្ជើញទទួលជួបគណៈប្រតិភូបក្សចលនារំដោះជាតិប៉ាឡេស្ទីន (Fatah) ដឹកនាំដោយលោក Jibril Rajoub សមាជិកអចិន្ត្រៃយ៍គណៈលេខាគណៈបក្ស Fatah  

នាយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ លោក Le Hoai Trung ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានអញ្ជើញទទួលជួបគណៈប្រតិភូបក្សចលនារំដោះជាតិប៉ាឡេស្ទីន (Fatah) ដឹកនាំដោយលោក Jibril Rajoub សមាជិកអចិន្ត្រៃយ៍គណៈលេខាគណៈបក្ស Fatah ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

លោក Le Hoai Trung បានអះអាងពីគោលជំហរឥតងាករេរបស់វៀតណាមគឺគាំទ្រការតស៊ូសុចរិតដើម្បីសិទ្ធិប្រជាជាតិជាមូលដ្ឋាន សិទ្ធិស្វ័យសម្រេច និងសិទ្ធិបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ព្រមទាំងគាំទ្រការជំរុញកិច្ចសន្ទនា និងដោះស្រាយជម្លោះដោយសន្តិវិធី។

រីឯខ្លួនវិញ លោក Jibril Rajoub បានវាយតម្លៃខ្ពស់ចំពោះមេរៀនបទពិសោធន៍ នៃបដិវត្តន៍វៀតណាម និងតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំង សម្តែងការកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ភាគីទាំងពីរមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ។

មុននោះ នាព្រឹកថ្ងៃទី៦ ខែតុលា គណៈប្រតិភូបក្សចលនារំដោះជាតិប៉ាឡេស្ទីនបានជួបពិភាក្សាជាមួយគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកស្រី Nguyen Thi Hoang Van អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការមជ្ឈិម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top