• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានទទួលជួបសមាជិការព្រឹទ្ធសភាអាមេរិក លោកស្រី Tammy Duckworth។
អនុប្រធានរដ្ឋសភាលោក Tran Quang Phuong ទទួលជួបព្រឹទ្ធសាមជិកាអាមេរិក លោកស្រី Tammy Duckworth។ រូបថត៖ Doan Tan/VNA

នៅក្នុងជំនួបនេះ​ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយវៀតណាមបង្កើនសមត្ថភាពចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងពង្រឹងសមត្ថភាពក្នុងការស្វែងរកនិងជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ; គាំទ្រការដកវៀតណាមចេញពីបញ្ជីប្រទេសមិនម៉ែនទីផ្សារទាំង១២ ហើយទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារជាបណ្ដើរៗ។

អនុប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរជាសសរស្តម្ភមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឆ្នាំ ២០២៥ គឺជាខួបលើកទី ៣០ឆ្នាំការធ្វើប្រក្រតីភាពទំនាក់ទំនងវៀតណាម - អាមេរិក ហេតុដូច្នេះហើយ អនុប្រធានរដ្ឋសភាសង្ឃឹមថាភាគីទាំងពីរនឹងបង្កើនការជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ទីភ្នាក់ងារប្រឹក្សានិងបម្រើស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ; រវាងសមាជិកសភា ជាពិសេសសមាជិកសភាវ័យក្មេង; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ សមាជិការព្រឹទ្ធសភាអាមេរិក លោកស្រី Tammy Duckworth បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ សំដៅបង្ហាញពីការយកចិត្តទុកដាក់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិងសភាទាំងពីរ។ ដោយលើកឡើងពីឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ លោកស្រី Tammy Duckworth បានឲ្យដឹងថា នាពេលថ្មីៗនេះ សភាអាមេរិកបានអនុម័តលើច្បាប់មួយចំនួនដើម្បីបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងប្រទេសដទៃទៀតក្នុងវិស័យផលិតកម្ម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបើក ដ៏អធិកអធមនៃមហាស្និនបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

ពិធីបើក ដ៏អធិកអធមនៃមហាស្និនបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មហាស្និនបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានរៀបចំពិធីបើកយ៉ាងឱឡារិក នៅមជ្ឈមណ្ឌលសន្និបាតជាតិ (រដ្ឋធានី ហាណូយ)។

Top