• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមសមាជិកសភានៃប្រទេសទាំងពីរវៀតណាម- កូរ៉េខាងត្បូង


ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug
 

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug បានអះអាងថាកូរ៉េខាងត្បូងជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម។

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២០ នោះ នាថ្ងៃទី ៣ ខែវិច្ឆិកា នៅទីក្រុងហាណូយលោក Park Byeong Seug ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានទទួលជួបប្រធានគណកម្មការទទួលបន្ទុកប្រតិភូ និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - កូរ៉េខាងត្បូង លោក Tran Van Tuy ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug បានអះអាងថាកូរ៉េខាងត្បូងជានិច្ចកាល គោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ​វៀតណាម។ កូរ៉េខាងត្បូងមានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធិភាពលើគ្រប់វិស័យ។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug សង្ឃឹមថានាពេលខាងមុខ ក្រុមសមាជិកសភានៃប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងថែមទៀត ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីមួយ។ ជាការឆ្លើយតប ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - កូរ៉េខាងត្បូង លោក Tran Van Tuy បានឲ្យដឹងថា ក្រុមសមាជិកសភានៃប្រទេសទាំងពីរនឹងបន្តពូនជ្រុំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ក្រុមសមាជិកសភានៃប្រទេសទាំងពីជានិច្ចកាលជួយឧបត្ថម្ភសហគ្រាសរបស់ប្រទេសទាំងពីរក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសរៀងៗខ្លួនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top