ព័ត៌មាន
ពង្រីកភាពម្ខាស់ការក្នុងការអនុវត្តការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែន

ប្រធានគណៈកម្មាធិកាឃោសនាមជ្ឈិម លោក Vo Van Thuong ̣̣(TTXVN)
នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ គណៈកម្មាធិកាឃោសនាមជ្ឈិម បានរួមសហការជាមួយគណៈកម្មធិការ ទទួលបន្ទុកការងារព័ត៌មានកិច្ចការបរទេសមជ្ឈិម រៀបចំសន្និសីទទូទាំងប្រទេសស្ដីពីការបូកសរុបការងារ ផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ការការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការគ្រប់គ្រោងព្រំដែនឆ្នាំ ២០១៨ ក៏ដូចជាអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩ ផងដែរ។
នៅទីនេះ អង្គសន្និសីទបានផ្ដោតសំខាន់លើបញ្ហា និងលទ្ធផលនៃការផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ការការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែន ឆ្នាំ២០១៨ បទពិសោធន៏នៃការអនុវត្តការងារ មួយចំនួនរបស់ក្រសួងស្ថាប័ននិងមូលដ្ឋាននានា និងបញ្ហាដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកិច្ចការឃោសនាឆ្នាំ ២០១៩។
អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិកាឃោសនាមជ្ឈិម លោក Vo Van Thuong បានកោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់ក្រសួង ស្ថានប័ន មូលដ្ឋាន អង្គភាពនានា ក្នុងការពង្រឹងសកម្មភាពផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ការការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែនគោក ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសសុខសន្តិភាព ស្វិរភាព ក៏ដូចជាបង្កលក្ខណៈសម្រាប់ប្រទេសជាតិអភិវឌ្ឍន៍ផងដែរ។ លោក Vo Van Thuongបានសង្កត់ធ្ងន់ថាភារកិច្ចមួយចំនួនដែលត្រូវផ្តោតសំខាន់ក្នុងឆ្នាំ ២០១៩ រួមមាន៖ បន្តផ្លាស់ប្ដូរថ្មីការត្រិះរិះ លើកម្ពស់ការយល់ដឹងអំពីកិច្ចការ ព័ត៌មាន និងជម្រុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម