• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកអប់រំផ្ដោតការយកចិត្តទុកដាក់អនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស

ក្រោយពីជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម គ្រូបង្រៀនថ្នាក់ឧត្តមសិក្សាជាច្រើនបន្តយកចិត្តទុក ដាក់ដល់ការផ្លាស់ប្ដូរថ្មីវិស័យអប់រំរបស់បក្សកុម្មុយនិស្តវៀតណាម។

និស្សិតដេប៉ាតឺម៉ង់អេឡិចត្រូនិកនិងទូរគមនាគមន៍ ចំណុះសាកលវិទ្យាល័យ Ton Duc Thang។ (រូបថត៖ VNA)


ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បក្សនិងរដ្ឋវៀតណាម មានគោលជំហរ គោលនយោបាយ ជាច្រើនប្រកបដោយប្រសិទ្ធភាពលើវិស័យអប់រំបណ្ដុះបណ្ដាល ដូចជាគោលជំហរ សង្គមភាវូបនីយកម្មវិស័យអប់រំ និងបទ បញ្ញត្តិស្ដីពីសាកលវិទ្យាល័យស្វ័យភាព ជា ដើម។ អាស្រ័យហេតុននោះ សាកលវិទ្យាល័យជាច្រើនបានពង្រីកសមត្ថភាពរបស់ខ្លួន រួមចំណែកលើកកំពស់គុណភាពអប់រំឲ្យតាមទាន់ជាបណ្ដើរៗនឹងប្រទេស ជឿនលឿន ដទៃទៀត។

ក្រោយពីជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម គ្រូបង្រៀនថ្នាក់ឧត្តមសិក្សាជាច្រើន បន្តយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរថ្មីវិស័យអប់រំរបស់បក្សកុម្មុយនិស្តវៀតណាម។ អនុបណ្ឌិត Phung Quan គ្រូបង្រៀននៅសាកល វិទ្យាល័យ វិទ្យាសាស្ត្រធម្មជាតិ ចំណុះសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញឲ្យដឹងថា៖ “បញ្ហាដែលខ្ញុំយកចិត្តទុកដាក់ គឺការតម្រង់ទិសដៅសម្រាប់ការកសាងនិងអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី បញ្ហាផ្លាស់ប្ដូរថ្មីវិស័យអប់រំ និងការអភិវឌ្ឍ ប្រភពធនធានមនុស្សបម្រើប្រទេសជាតិ។ ការចេញផ្សាយគោលនយោបាយថ្មីៗស្ដីពី ការអប់រំនាពេលខាងមុខនឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍនៃវិស័យនេះក៏ដូចជាបង្កើតកម្លាំងចលករសម្រាប់ជួរគ្រូបង្រៀនតែម្ដង។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ការវិនិយោគលើមូលដ្ឋានអប់រំនៅតំបន់ជនជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល ដើម្បីជួយសម្រួលដល់តំបន់ទាំងនេះចូលរួមក្នុងដំណើរការ ផ្លាស់ប្ដូរថ្មី រួមជាមួយមូលដ្ឋានអប់រំដទៃទៀតលើទូទាំងប្រទេសផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top