ព័ត៌មាន
ផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ចំពោះទំនាក់ទំនង សហប្រតិបត្តិការជាមួយបក្សរួបរួមរុស្ស៊ី ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះក្នុងការបង្កើនទំនុកចិត្តផ្នែកនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី; សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូយុទ្ធសាស្ត្រសំខាន់ ហើយមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីលើវិស័យសំខាន់ៗដូចជា នយោបាយ សន្តិសុខ - ការពារជាតិ ថាមពល - ប្រេង និងឧស្ម័ន វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល វប្បធម៌ - មនុស្សធម៌។
នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម និងលោក Dmitry Medvedev បានសង្កត់ធ្ងន់ថា បក្សទាំងពីរ ប្រទេសទាំងពីរនិងប្រជាជនទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ ភាគីទាំងពីរបានឯកភាពបន្តជំរុញបណ្តាញសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សរួបរួមរុស្ស៊ី ស្វាគមន៍ការជួបប្រាស្រ័យរវាងជំនាន់វ័យក្មេងរបស់បក្សទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានយោបាយជាតិហូជីមិញ និងសាលាបក្សរួបរួមរុស្ស៊ី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដោយបានលើកឡើងពីតួនាទីរបស់អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕