• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្កាយរណបដែលផលិតដោយវៀតណាមគ្រោងនឹងត្រូវបានបាញ់បង្ហោះចូលទៅក្នុងគន្លងតារាវិថីនៅថ្ងៃទី៩ ខែវិច្ឆិកា

NanoDragon គឺជាផ្កាយរណបដែលត្រូវបានស្រាវជ្រាវ រចនា និងផលិតក្នុងប្រទេសវៀតណាមទាំង ១០០% ហើយជាផលិតផលស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នៃផ្កាយរណបតូច “Made in Vietnam”។
 

អ្នកជំនាញជប៉ុនបានដំឡើងផ្កាយរណប NanoDragon របស់វៀតណាមទៅក្នុងបំពង់បាញ់បង្ហោះរ៉ុក្កែត (រូបថត៖ មជ្ឈមណ្ឌលអវកាសវៀតណាម)


យោងតាមការប្រកាសជាផ្លូវការរបស់ទីភ្នាក់ងារអវកាសជប៉ុន (JAXA) កាលវិភាគនៃការបាញ់បង្ហោះថ្មីរបស់ផ្កាយរណប NanoDragon “Made in Vietnam” ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ មកពីមជ្ឈមណ្ឌលអវកាសវៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលផលិតនៅវៀត ណាមនឹងត្រូវបានបាញ់បង្ហោះចូលទៅក្នុងគន្លងតារាវិថីនៅវេលាម៉ោងប្រហែល ៧និង៤៨នាទីដល់ម៉ោង ៧និង៥៩នាទីព្រឹក ថ្ងៃទី ៩ខែវិច្ឆិការ តាមម៉ោង វៀតណាម។

NanoDragon គឺជាផ្កាយរណបដែលត្រូវបានស្រាវជ្រាវ រចនា និងផលិតក្នុងប្រទេសវៀតណាមទាំង ១០០% ហើយជាផលិតផលស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នៃផ្កាយរណបតូច “Made in Vietnam”។ ផ្កាយរណប NanoDragon ត្រូវបានបាញ់បង្ហោះចេញពីកន្លែងបាញ់បង្ហោះ Uchinoura ប្រទេសជប៉ុន។ លោកបណ្ឌិត Le Xuan Huy អគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាមបានឲ្យដឹងថា៖ “នៅក្នុងផ្កាយរណបនេះ មានគ្រឿងបន្លាស់អេឡិចត្រូនិកដ៏ស្មុគស្មាញចំនួន ២១ យ៉ាង ហើយយើងអាចអភិវឌ្ឍន៍បានពី ៤ ទៅ ៥ សមាសធាតុដោយខ្លួនឯង ពោលគឺយើងរចនាវាដោយខ្លួនឯងទាំងស្រុង។ ចំពោះគ្រឿងបន្លាស់ខ្លះទៀត យើងសម្របសម្រួលជាមួយដៃគូរបស់ប្រទេស ជប៉ុនដើម្បីផលិត។ ផ្កាយរណបក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសជប៉ុនផងដែរ ដើម្បីសាកល្បងលក្ខណៈពិសេស និងបរិយាកាសប្រតិបត្តិការរបស់ផ្កាយរណប”។

បន្ទាប់ពីការបាញ់បង្ហោះ ផ្កាយរណប NanoDragon របស់វៀតណាម ត្រូវបានរំពឹងថា នឹងដំណើរការក្នុងគន្លងព្រះអាទិត្យ ក្នុងពេលដំណាលគ្នា នៅរយៈកម្ពស់ប្រហែល ៥៦០ គីឡូម៉ែត្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top