• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផលិតផល organic របស់ Vinamilk ទទួលបានចំណាប់អារម្មណ៍ដ៏ខ្លាំងក្លានៅព័រទុយហ្គាល់


 សន្និសីទទឹកដោះគោសកលលើកទី ១៣ នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់
 

 Vinamilk គឺជាតំណាងកិត្តិយសតែមួយគត់នៃតំបន់អាស៊ី ដែលត្រូវបាន​គណៈចាត​តាំង​អញ្ជើញ​មក​ដើម្បី​ចែក​រំលែក​អំពី​ជោគជ័យ និងនាំមុខគេនៃនិន្នា​ការ organic ជាន់ខ្ពស់នៅវៀតណាម​ ​និងតំបន់។
 
ស្តង់ទំនិញឧទ្ទេសនាម​ផលិតផល​អាហាររូបត្ថម្ភ  organic (សរីរាង្គ) ​រប​ស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ទឹក​ដោះគោ​វៀតណាម Vinamil​k ទទួលបានចំណាប់​អារម្មណ៍​ដ៏ខ្លាំងក្លា​ពីសំណាក់​ប្រតិភូ​ដែល​បាន​ចូល​រួម​សន្និសីទ​ទឹក​ដោះគោស​កល​លើកទី ១៣ នៅទីក្រុង Lisbon ប្រទេសព័រទុយ​ហ្គាល់។
 
សន្និសីទ​នេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមិថុនា ដោយទាក់​ទាញ​ការចូល​រួមរបស់​បណ្ដាក្រុមហ៊ុននៅក្នុង Top សម្ព័ន្ធក្រុមហ៊ុនទឹកដោះគោធំបំផុតទាំង ៥០ លើពិភពលោក។ Vinamilk គឺជាតំណាងកិត្តិយសតែមួយគត់នៃតំបន់អាស៊ី ដែលត្រូវបានគណៈ​ចាតតាំង​អញ្ជើញ​មកដើម្បី​ចែក​រំលែក​អំពី​ជោគជ័យ និងនាំមុខគេនៃនិន្នាការ organic ជាន់ខ្ពស់នៅវៀតណាម និងតំបន់។
 
សូមបញ្ជាក់​ថា Vinamilk មិនត្រឹមជាក្រុមហ៊ុន អាហាររូបត្ថម្ភ ឈានមុខនៅវៀតណាម ប៉ុណ្ណោះទេ ថែមទាំង​ឈានមុខ​ ក្នុ​ងការផលិតទឹកដោះគោម្សៅសម្រាប់កុមារ ដែល​ទទួលបានស្តង់ដា​ organic ទ្វីប​អឺរ៉ុប​ដើម​ដំបូង​នៅវៀត​ណាម​ទៀត​ផង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top