• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផលិតកម្មនៅវៀតណាមកំពុង​ស្តារ​ឡើងវិញជាបណ្តើរៗ

S&P Global Market ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ព័ត៌មានទីផ្សារហិរញ្ញវត្ថុ ទើបបានចេញផ្សាយរបាយការណ៍ដែលបង្ហាញថា វិស័យផលិតកម្មនៅវៀតណាមបានចាប់ផ្តើមប្រសើរឡើងជាបណ្តើរៗ។ ទាំងអស់នេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់វៀតណាមក្នុងខែកុម្ភៈ សម្រេចបាន ៥១,២ ពិន្ទុ កើនឡើង ៣,៨% បើប្រៀបធៀបនឹងខែមុន។
រូបភាព៖ moit.gov.vn

PMI ត្រូវបានធ្វើឡើងដោយការស្ទង់មតិអ្នកដឹកនាំក្រុមហ៊ុនឯកជនក្នុងវិស័យផលិតកម្ម និងសេវាកម្ម ដើម្បីវាយតម្លៃសុខភាពទូទៅនៃខឿនសេដ្ឋកិច្ចទាំងមូល។ PMI បានយកកម្រិត ៥០ ពិន្ទុ ដែលក្នុងនោះវិស័យផលិតកម្មត្រូវបានបញ្ជាក់ថាមានការរីកចម្រើនប្រសិនបើសន្ទស្សន៍នេះសម្រេចបានពិន្ទុលើសពី ៥០ពិន្ទុ និងបានចង្អៀតប្រសិនបើវាទាបជាង ៥០ពិន្ទុ ។

លោក Andrew Harker នាយកសេដ្ឋវិទូនៅS&P Global Market Intelligence បានវាយតម្លៃថា កត្តាចម្បងដែលជួយវិស័យផលិតកម្មនៅវៀតណាមកាន់តែប្រសើរឡើងគឺតម្រូវការទីផ្សារត្រូវបានកែលម្អ។ ប្រការនេះជួយឱ្យក្រុមហ៊ុនទទួលបានអតិថិជនថ្មី និងមានចំនួនការបញ្ជាទិញថ្មីកើនឡើង។ ការកើនឡើងនៃចំនួនការបញ្ជាទិញថ្មីក៏បានកត់ត្រាយ៉ាងខ្លាំងបំផុតចាប់តាំងពីខែសីហាឆ្នាំ២០២២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top