PMI ត្រូវបានធ្វើឡើងដោយការស្ទង់មតិអ្នកដឹកនាំក្រុមហ៊ុនឯកជនក្នុងវិស័យផលិតកម្ម និងសេវាកម្ម ដើម្បីវាយតម្លៃសុខភាពទូទៅនៃខឿនសេដ្ឋកិច្ចទាំងមូល។ PMI បានយកកម្រិត ៥០ ពិន្ទុ ដែលក្នុងនោះវិស័យផលិតកម្មត្រូវបានបញ្ជាក់ថាមានការរីកចម្រើនប្រសិនបើសន្ទស្សន៍នេះសម្រេចបានពិន្ទុលើសពី ៥០ពិន្ទុ និងបានចង្អៀតប្រសិនបើវាទាបជាង ៥០ពិន្ទុ ។
លោក Andrew Harker នាយកសេដ្ឋវិទូនៅS&P Global Market Intelligence បានវាយតម្លៃថា កត្តាចម្បងដែលជួយវិស័យផលិតកម្មនៅវៀតណាមកាន់តែប្រសើរឡើងគឺតម្រូវការទីផ្សារត្រូវបានកែលម្អ។ ប្រការនេះជួយឱ្យក្រុមហ៊ុនទទួលបានអតិថិជនថ្មី និងមានចំនួនការបញ្ជាទិញថ្មីកើនឡើង។ ការកើនឡើងនៃចំនួនការបញ្ជាទិញថ្មីក៏បានកត់ត្រាយ៉ាងខ្លាំងបំផុតចាប់តាំងពីខែសីហាឆ្នាំ២០២២៕