• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់៖ វាដល់ពេលដែលវិនិយោគិនគប្បីស្វែងរកទៅកាន់ទីផ្សារនៅវៀតណាម

អត្ថបទអំពីសក្តានុពលវិនិយោគនៅទីផ្សារវៀតណាមនៅលើគេហទំព័រព័ត៌មានស្តីពីមូលបត្រ boerse-online. របស់ប្រទេស អាល្លឺម៉ង់ (រូបថត៖ VNA)
 

គេហទំព័រព័ត៌មានស្តីពីមូលបត្រ boerse-online. របស់ប្រទេស អាល្លឺម៉ង់ កាលពីថ្ងៃទី ៣០ ខែមករានេះ បានចុះផ្សាយអត្ថបទមួយ ដោយវាយតម្លៃខ្ពស់ចំពោះសក្តានុពលទីផ្សារវៀតណាម ហើយបានអះអាង វាដល់ពេលដែលវិនិយោគិន គប្បីស្វែងរក ទៅទីផ្សរវៀតណាម។

អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថាសេដ្ឋកិច្ចរបស់វៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំង ក្រុមហ៊ុនកំពុងរែដណ្តើមបានចំណែកទីផ្សារកាន់តែច្រើនខណៈដែលវិនិយោគិនក្នុងស្រុកនិងបរទេសក៏កំពុងចូលរួម កាន់តែខ្លាំងក្លានៅក្នុងទីផ្សារនៅប្រទេសមួយនេះនៅតំបន់អាស៊ីអាគ្នេយ៍។

អ្នកនិពន្ធនៃអត្ថបទនេះ បាននិយាយថា ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩វបានផ្ទុះឡើង ក៏ដោយក៏ ប៉ុន្តែទីផ្សារមូលបត្រ វៀតណាមមិនត្រូវបានអាកខាន នៅឡើយ។ ចាប់តាំងពីដើមខែមករាឆ្នាំ ២០២១ សន្ទស្សន៍ VN Index បានឈានដល់ជាង ៩% ដែលនាំឱ្យផ្សារមូលបត្រ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណាត់ថ្នាក់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលរកប្រាក់ចំណេញច្រើនបំផុត នៅលើពិភពលោក។ចាប់ពីខែមេសាដល់ខែធ្នូឆ្នាំ ២០២០ សន្ទស្សន៍ទីផ្សារមូលបត្ររបស់វៀតណាមបានកើនឡើង ដល់ ១៥% ។

កត្តាជំរុញមួយសម្រាប់កត្តានេះគឺថាវិនិយោគិនដកប្រាក់សន្សំរបស់ខ្លួន ដើម្បីប្តូរទៅជាការវិនិយោគ ភាគហ៊ុនដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគាររដ្ឋចាប់តាំងពីខែមីនាឆ្នាំ ២០២០ ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

សេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី ២២ ខែមីនា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥។

Top