• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិតខំប្រឹងប្រែង ដើម្បីជំនះរាល់​​ការលំបាកនៃ​សេដ្ឋកិច្ចវៀតណាម​ក្នុងឆ្នាំ២០២១

វៀតណាមបានសម្រេចសន្ទស្សន៍សេដ្ឋកិច្ចមួយចំនួនក្នុងឆ្នាំ ២០២១ ថ្វីបើមានផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ក៏ដោយ វៀតណាមបានក្លាយជាប្រទេសមួយ ក្នុងចំណោមខឿនសេដ្ឋកិច្ចឈានមុខគេទាំង ២០ នៅលើពិភពលោកអំពីពាណិជ្ជកម្មអន្តរជាតិ។ នេះជាការវាយតម្លៃក្នុងអត្ថបទសរសេរមួយដែលបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama នាពេលថ្មីៗនេះ។

រដ្ឋាភិបាលវៀតណាមបាននាំចេញវិធានការគាំទ្រដែលមិនធ្លាប់មានតាំងពីមុនមកដល់ប្រជាជននិងសហគ្រាសដែលរងផលប៉ះពល់ដោយសារកូវីដ១៩។


យោងតាមអត្ថបទនេះ វៀតណាមបានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនពី "Zero COVID" ទៅជាការសម្របខ្លួនប្រកបដោយមានភាព បត់បែននិងសុវត្ថិភាព គ្រប់គ្រងជំងឺរាតត្បាតឲ្យមានប្រសិទ្ធភាព ជួយរក្សាសកម្មភាពសេដ្ឋកិច្ច។

ដើម្បីមានមូលដ្ឋានគ្រឹះម៉ាក្រូដ៏រឹងមាំ រដ្ឋាភិបាលបានផ្តល់ការជួយឧបត្ថម្ភដែលមិនធ្លាប់មានតាំងពីមុនមក ដល់ប្រជាជននិងសហគ្រាសដែលរងផលប៉ះពាល់ដោយកូវីដ១៩ ទន្ទឹមនឹងការកែតម្រូវគោលនយោបាយឲ្យទាន់ពេលវេលា។មូលដ្ឋាននីមួយៗ ក៏បានអនុវត្តវិធីសាស្រ្តរបស់ខ្លួន ក្នុងការអនុវត្តគោលនយោបាយ និងគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅពីរទន្ទឹមគ្នា គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងការអភិវឌ្ឍសេដ្ឋកិច្ចផង។ គោលនយោបាយនិងយុទ្ធសាស្ត្របែបនេះ បានពង្រឹងទំនុកចិត្តសាធារណៈចំពោះរដ្ឋាភិបាល និងលើកទឹកចិត្តប្រជាជនឱ្យរួមដៃគ្នាទប់ស្កាត់ជំងឺរាតត្បាត និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

គួរឲ្យកត់សម្គាល់ថា ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលវៀតណាមសម្រេចបានបានជាង ២៩ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៥០០ លានដុល្លារបើប្រៀបធៀបនឹងឆ្នាំ ២០២០។ GDP ក្នុងឆ្នាំ ២០២១ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងប្រហែល ២,៥៨% បើប្រៀបធៀបនឹងឆ្នាំ ២០២០៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top