• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឥណ្ឌា អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចចំពោះ​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​លោក​ តូ ឡឹម

នា​ព្រឹកថ្ងៃទី ៦ ខែឧសភា នៅទីក្រុងញូវដេលី បាន​ប្រព្រឹត្តទៅ​ពិធីបដិសណ្ឋារ​កិច្ច​ចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម តូ ឡឹម ដែល​អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា តប​តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។ ប្រធានាធិបតីឥណ្ឌា លោកស្រី ឌ្រូប៉ាឌី មួរមូ និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក​ ណារិនដ្រា ម៉ូឌី បានធ្វើជាសហអធិបតីក្នុងពិធីនេះ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡាំ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹក Mahatma Gandhi។ រូបថត៖ VNA

 

ប្រធានាធិបតីឥណ្ឌា លោកស្រី ឌ្រូប៉ាឌី មួរមូ និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានធ្វើជាសហអធិបតីក្នុង​ពិធីបដិសណ្ឋារកិច្ចចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម តូ ឡឹម។ រូបថត៖ VNA

លោកប្រធានាធិបតី ឌ្រូប៉ាឌី មួរមូ និងលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញ​ម​ក​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា ហើយមេដឹកនាំទាំងបី​រូប​បានថតរូបអនុស្សាវរីយ៍។ លោកប្រធានាធិបតី ឌ្រូប៉ាឌី មួរមូ និងលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានអញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ឲ្យឡើងលើវេទិកាកិត្តិយស ក្រោមទង់ជាតិវៀតណាម និងទង់ជាតិ​ឥណ្ឌា ជាមួយការបាញ់កាំភ្លើងធំចំនួន ២១គ្រាប់។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូ​វៀតណាម​បានអញ្ជើញ​ទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធ មហាត្មៈ គន្ធី - មេដឹ​កនាំ និងជាវីរបុរសជាតិឥណ្ឌា។ មុននោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដាក់កម្រងផ្កានៅ​រូបសំណាកលោកប្រធាន ហូជីមិញ ដែលមានទីតាំងនៅឧទ្យាន G20 នៅទីក្រុងញូវដេលី៕​

តាម vovworld.vn/km-KH

ឥណ្ឌាតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងតំបន់

ឥណ្ឌាតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងតំបន់

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋឥណ្ឌា នា រសៀលថ្ងៃទី ៥ ខែឧសភា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval។

Top