• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតី​​អាមេរិក៖ លោក Zelensky ត្រូវ​ការ​ប្រកាស ​​ចង់​បាន​សន្តិភាព

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២៨ ខែកុម្ភៈ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានឲ្យដឹងថា លោក និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានទស្សនៈផ្សេងគ្នាអំពីភាពចាំបាច់ក្នុងការបញ្ឈប់ជម្លោះនៅអ៊ុយក្រែនជាបន្ទាន់ ដែលនាំឱ្យមានការជជែកដ៏តានតឹងនៅសេតវិមាន និងការលុបចោលផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ រវាង អាមេរិក និងអ៊ុយក្រែន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់ថា លោកចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមមួយរំពិចនៅអ៊ុយក្រែន ខណៈដែលលោក Zelensky ចង់បន្តការប្រយុទ្ធ។ ប្រធានាធិបតីអាមេរិកបានចាត់ទុកថា លោក Zelensky បានបាត់បង់ឱកាសស្វែងរកសន្តិភាព ហើយបានបញ្ជាក់ថា ប្រសិនបើអ៊ុយក្រែនចង់បន្តការប្រយុទ្ធដោយគ្មានជំនួយពីសហរដ្ឋអាមេរិកនោះ ប្រទេសនេះ មិនអាចយកឈ្នះបានឡើយ។ ប្រធានាធិបតីអាមេរិកបានប្រកាសថា៖ “លោក Zelensky គួរតែនិយាយពីអ្វ