• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដោយជោគជ័យ

នារសៀលថ្ងៃទី១៣ ខែមករា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចាក ចេញពីទីក្រុង Hai Phong បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមប្រកបដោយ ជោគជ័យ (ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា)។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ (រូបថត៖ Thong Nhat/TTXVN)
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានអញ្ជើញមកដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជីមិញ; ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីវៀតណាម។ លោកប្រធានាធិបតី Joko Widodo បានចូលរួមពិធីបដិសណ្ឋារកិច្ចជាផ្លូវការ ជំនួបពិភាក្សា ការងារ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារ ជួបប្រាស្រ័យជាមួយមជ្ឈដ្ឋាន អ្នកសារព័ត៌មាន និងពិធីលៀងសាយភោជន៍ជាមួយប្រធានរដ្ឋវៀតណាមលោក Vo Van Thuong; ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងជួបប្រាស្រ័យជាមួយតំណាងសហគ្រាសគំរូវៀតណាម-ឥណ្ឌូនេស៊ី; ជួបជាមួយប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue។
នៅក្នុងជំនួបពិភាក្សា និងជំនួបសន្ទនាទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស្វាហាប់នៃទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី។ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍- អាស៊ាន ឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាម ហើយវៀតណាមជាដៃ គូពាណិជ្ជកម្មធំទី ៤ របស់ឥណ្ឌូនេស៊ី។ ទោះបីជាក្នុងស្ថានភាពជំងឺ Covid-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីនៅតែបន្តកើនឡើងជាវិជ្ជមាន (ពី ៩ ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ ២០១៩ ឡើងដល់ជិត ១៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣)។ ភាគីទាំង ពីរបានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មដល់ ១៨ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៨។
ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេ ភាគីប្រកបដោយប្រសិទ្ធភាព; ឆាប់កសាងកម្មវិធីសកម្មភាពដំណាក់កាល ២០២៤ - ២០២៨។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាថា ដោយឈរលើសមិទ្ធិផល ដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ចាំបាច់ត្រូវនាំទំនាក់ ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យឈានឡើងកំពស់ថ្មីនាពេលឆាប់ៗនេះ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួនពីរ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិ ការបច្ចេកវិទ្យាព័ត៌មាន -សារព័ត៌មាន និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការលើរបរនេសាទ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top