• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអ៊ីស្រាអែលនិងលោកជំទាវទៅទស្សនាគំរោងការណ៍វិនិយោគកសិកម្មអនុវត្ត​បច្ចេកវិទ្យាខ្ពស់ VinEco


ប្រធានាធិបតីលោក Reuven Ruvi Rivlin និងគណៈប្រតិភូអ៊ីស្រាអែលទៅទស្សនា VinEco Tam Dao (រូបថត៖TTXVN)

នាថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ ប្រធានាធិបតីរដ្ឋ​អ៊ីស្រាអែល លោក Reuven Ruvi Rivlin និង​លោក​ជំទាវ​បាន​អញ្ជើញ​ទៅ​ទស្សនា​គំរោងការណ៍​វិនិយោគ​កសិកម្ម​អនុវត្តបច្ចេកវិទ្យា​ខ្ពស់ VinEco Tam Dao នៅ​ទីរួមខេត្ត Gia Khanh ស្រុក Binh Xuyen ​ខេត្ត Vinh Phuc ប៉ែកខាង​ជើង​វៀត​ណាម។ សកម្មភាពនេះ​ស្ថិត​នៅក្នុង​ក្រប​ខ័ណ្ឌ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ ​របស់​ប្រធានាធិបតីអ៊ីស្រាអែល​និងលោក​ជំទាវ​​នៅ​​វៀតណាម ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី​២៥ ខែមិនា។ ប្រធានាធិបតី​លោក Reuven Ruvi Rivlin ​និង​លោក​ជំទាវ​និង​គណៈប្រតិភូ​អ៊ីស្រាអែល​ បានទៅទស្សនា​មណ្ឌល​ផ្ទះ​កញ្ចក់ ​ក៏ដូច​ជាដំណើរការ​ដាំដុះ ប្រមូល​ផល​និង​វេចខ្ចប់កសិផលរបស់ VinEco។ គំរោងការណ៍​នេះត្រូវបាន​ដាក់​ឲ្យដំណើរ​ការជា​ផ្លូវការ ចាប់ពីខែកក្កដា​ឆ្នាំ២០១៥ ដោយមាន​ផ្ទៃដី​សរុប៧៨​ហិច​តា៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top