
ប្រធានាធិបតីលោក Donald Trump
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ប្រធានាធិបតីលោក Donald Trump បានឲ្យដឹងថា៖លោក មិនដាក់ក្ដីសង្ឃឹមច្រើនទៅលើជំនួបកំពូលរុស្ស៊ី - អាមេរិក នាថ្ងៃទី ១៦ កក្កដាឡើយ។ ជាក់ស្ដែង ក្នុងការឆ្លើយសម្ភាសន៍តាមរយៈកាណាល់ទូរទស្សន៍ CBS ថ្នាក់ដឹកនាំអាមេរិកបានវាយតម្លៃថា លោកទៅកាន់ទីក្រុង Helsinki ដោយមានការរំពឹងទុកថា នឹងគ្មាន"លទ្ធផលអាក្រក់" នៅឡើយបន្ទាប់ពីកិច្ចប្រជុំ។
យោងតាមរវៀបវារៈ ដែលត្រូវបានសេតវិមានប្រកាសបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin បើកជំនួបផ្ទាល់ ក្នុងក្របខ័ណ្ឌសន្និសីទកំពូលនាថ្ងៃទី ១៦ កក្កដា នៅទីក្រុង Helsinki របស់ប្រទេស ហ្វាំងឡង់នាវេលាម៉ោង ១៣ និង ២០ នាទី (តាមម៉ោងតំបន់)។
ក្រោយពីជំនួបដែលត្រូវបានកំណត់រយៈពេលមួយម៉ោងកន្លះមកនេះ ថ្នាក់ដឹកនាំទាំងពីររូបនឹងបន្តពិសារអាហារថ្ងៃត្រង់ផង និងពិភាក្សាការងារផង។ សន្និសីទកាសែតរួមនៃថ្នាក់ដឹកនាំទាំងពីររូបនឹងចាប់ផ្ដើមនាវេលាម៉ោង ១៦ និង ៥០ នាទីជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានឲ្យដឹងថា ភាគីទាំងពីរមិនបានកំណត់ពេលវេលាសម្រាប់ជំនួបកំពូលចង្អៀតឡើយ ហើយប្រធានាធិបតីទាំងពីរូបនឹងសម្រេចថាតើចេញសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីការចរចារ ឬត្រឹមតែបូកសរុបអំពីខ្លឹមសារនៃជំនួបនេះ នៅក្នុងសន្និសីទការសែតរួមប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ អតីតទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបជ្ឈឹមបូព៌ារបស់លោក Trump គឺលោក Walid Phares បានឲ្យដឹងថា លោក Trump និងសមភាគីរុស្ស៊ីលោក Putin ទំនងនឹងឯកភាពអំពីរាល់គោលការណ៍ទូទៅអំពីសង្គ្រាមស៊ីវិលស៊ីរី នៅពេលភាគីទាំងពីរសុទ្ធតែឃើញអំពីភាពចាំបាច់ត្រូវដោះស្រាយបញ្ហានេះ។ លោករូបនេះបន្តថា បញ្ជីរាយនាមគោលការណ៍ទូទៅអាចរួមមានបទឈប់បាញ់ ជាស្ថាពរ ១ នៅទូទាំងប្រទេស វាយបរាជ័យទាំងស្រុងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និងដកកងកម្លាំងបរទេសចេញពីស៊ីរីផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម