• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំង

យោងតាមសេចក្តីប្រកាសរបស់សេតវិមាន (អាមេរិក) និងការិយាល័យប្រធានាធិបតីបារាំង នាថ្ងៃទី ៣០ ខែឧសភា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមកបំពេញទស្សនកិច្ចនៅប្រទេសបារាំងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមិថុនា។

ជាក់ស្តែង តាមការគ្រោងទុក ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងពិភាក្សាជាមួយសមភាគីអាមេរិកអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច អវកាស និងនុយក្លេអ៊ែរ។ មេដឹកនាំបារាំង និងអាមេរិកទាំងពីរក៏នឹងពិភាក្សាអំពីការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាសកល និងរៀបចំខ្លឹមសារសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនាពេលខាងមុខ ជាពិសេសកិច្ចប្រជុំកំពូល G7 នៅទីក្រុងបារី ប្រទេសអ៊ីតាលី នៅពាក់កណ្តាលខែមិថុនា និងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្នុងខែកក្កដា។

ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីបារាំង Emmanuel Macron ក្នុងទីក្រុង Rome ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ រូបថត៖ Le Monde

មុននោះ ប្រធានាធិបតីអាមេរិក Joe Biden និងលោកជំទាវនឹងចំណាយពេលពីរថ្ងៃ គឺថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមិថុនា នៅតំបន់ Normandy ភាគពាយព្យនៃប្រទេសបារាំង ដើម្បីចូលរួមនិងថ្លែងសុន្ទរកថានៅទិវា D-Day រំលឹកខួបលើកទី ៨០ឆ្នាំ ដែលកងទ័ពសម្ព័ន្ធមិត្តបានប្រតិបត្តិការឡើងគោក Normandy ដែលជាព្រឹត្តិការណ៍ត្រួសត្រាយផ្លូវសម្រាប់ការរំដោះបារាំងនិងអឺរ៉ុបនៅក្នុងសង្គ្រាមលោកលើកទីពីរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានឲ្យដឹងថា ក្រៅពីប្រធានាធិបតីអាមេរិក ប្រមុខប្រទេសអឺរ៉ុបភាគច្រើនដែលបានចូលរួមក្នុងការរំដោះបារាំងក៏នឹងចូលរួមព្រឹត្តិការណ៍នេះផងដែរ រួមទាំងព្រះមហាក្សត្រអង់គ្លេស Charles III និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zélénsky ប៉ុន្តែនឹងមិនមានវត្តមានគណៈប្រតិភូរុស្ស៊ីនោះទេ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top