អញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ
មានវត្តមានប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក វ៉ូ ដាយថាំង
និងអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិធូហាំង។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសស្វីសលោកស្រី ចូវ ម៉ាយ អាញ់
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Guy Parmelin មកកាន់វៀតណាម
បានប្រព្រឹត្តទៅនៅពេលវេលាដ៏សំខាន់មួយ។ ពោលគឺ ឆ្នាំ២០២៦នេះ គូសសញ្ញាខួបលើកទី៥៥
នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងស្វីស (១១ តុលា ១៩៧១ - ១១ តុលា ២០២៦)
ហើយប្រទេសទាំងពីរកំពុងអនុវត្តន៍ក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយ
ដែលបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៥ ក្នុងពេលដំណាលគ្នា៕





