• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីលីទុយអានី និងលោក​ជំទាវមកដល់ទីក្រុងហាសណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយប់ថ្ងៃទី ១១ មិថុនា ប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានី លោក Gitanas Nauseda និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋលីទុយអានី បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។

នេះជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមក្នុងប្រវត្តិសាស្ត្ររបស់ប្រមុខរដ្ឋលីទុយអានី។ ដំណើរទស្សនកិច្ចនេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ ជំរុញខ្លាំងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ចំណុចលេចធ្លោមួយនៃដំណើរទស្សនកិច្ចនេះគឺវេទិកាធុរកិច្ចលីទុយអានី-វៀតណាម ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែមិថុនា នៅសណ្ឋាគារ Melia (ហាណូយ)។

ប្រធានរដ្ឋវៀតណាម លោក លឿងគឿង បានរៀបចំពិធីបដិសណ្ឋារកិច្ចចំពោះប្រធានាធិបតី លីទុយអានី  លោក Gitanas Nauseda។ រូបថត៖ VNA

អមដំណើរលោកប្រធានាធិបតី Gitanas Nauseda និងលោកជំទាវ ក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅវៀតណាម មានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងរដ្ឋាភិបាលលីទុយអានី ដូចជា៖ លោក Zygimantas Vaiciunas រដ្ឋមន្ត្រីក្រសួងថាមពល; លោក Darius Indriunas អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងនវានុវត្តន៍; លោក Julijus Glebovas អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងផ្សព្វផ្សាយ; លោក Janus Kizenevic អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ; លោក Gediminas Tamasauskis អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម…៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top