• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីម៉ុងហ្គោលីធ្វើទស្សនកិច្ចនៅបញ្ជាការដ្ឋាននគរបាលចល័ត

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាការដ្ឋាននគរបាលចល័ត ដែលមានទីស្នាក់ការនៅទីក្រុងហាណូយ ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh និងប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញមកទស្សនា និងទស្សនាការសម្តែងសកម្មភាពរបស់កងកម្លាំងនគរបាលចល័ត វៀតណាម។
រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh អញ្ជើញទស្សនានៅបញ្ជាការដ្ឋាននគរបាលចល័តវៀតណាម (រូបថត៖ dangcongsan.vn)

នគរបាលចល័ត គឺជាកម្លាំងស្នូលដែលអនុវត្តវិធានការប្រដាប់អាវុធដើម្បីការពារសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ក្រសួងនគរបាលវៀតណាមត្រូវបានរដ្ឋាភិបាល និងប្រជាជនម៉ុងហ្គោលីផ្តល់ជូនសេះ ហើយបានបង្កើតកងនគរបាលចល័តទ័ពសេះតាំងពីឆ្នាំ ២០១៩ ដែលរួមចំណែកធានាសន្តិសុខជាតិ និងរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ នេះក៏ជានិមិត្តសញ្ញាដ៏រស់រវើកនៃទំនាក់ទំនងប្រពៃណី និងមិត្តភាពរវាងវៀតណាម និងម៉ុងហ្គោលី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top