• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការ


ប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទៅដល់ប្រទេសកម្ពុជា (រូបថត៖ vnanet.vn)
 

 នាថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៩ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអញ្ជើញទៅដល់កម្ពុជា ដែល​ជាប្រទេស​ចុងក្រោយ ក្នុ​ងចំណោមប្រទេសអាស៊ីអាគ្នេយ៍ចំនួ​ន ៣ ក្នុង ដំណើរ​ទស្សន​កិច្ច​ដែលគ្រោង​នឹង​ប្រព្រឹត្តិ​ទៅរយៈ​ពេល ៣ ថ្ងៃ​។

តាមគម្រោង នាថ្ងៃទី ១៥ ខែមិនា លោក Moon Jae-in នឹងចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ក្រោម​ព្រះរាជ​អធិបតីភាព​របស់ព្រះករុណា ព្រះបាទសម្ដេច ​ព្រះបរមនាថ នរោត្ដម-សី​ហមុនី ព្រះមហាក្ស​ត្រនៃ​ព្រះរាជាណាច​ក្រកម្ពុជា​ និងជួបចរចាជាមួ​យសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីក​ម្ពុជា សំដៅពិភាក្សា​អំពីវិធាន​ការបើក​ទួលាយកិច្ចសហប្រតិបត្តិការលើវិ​ស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេ​ងៗទៀត។​

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និង សម្ដេច​តេជោហ៊ុន​សែននាយក​រដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួម​វេទិកាធុរកិច្ចទ្វេភាគីផងដែ​រ៕ ​

 

​តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top