• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូជនមានកិត្យានុភាពដែលជាជនជាតិភាគតិច

នាព្រឹកថ្ងៃទី១២ ខែធ្នូនេះ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូជនឆ្នើម និងមានកិត្យានុភាពដែលជាជនជាតិភាគតិច ចូលរួមកម្មវិធីលើកសរសើរ និងលើកតម្កើងគំរូឆ្នើមជាជនមានកិត្យានុភាព ក្នុងចំណោមជនជាតិភាគតិចទូទាំងប្រទេសឆ្នាំ ២០២៣។
ប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ ៧០ នាក់ដែលមានកេរ្តិ៍ឈ្មោះលេចធ្លោក្នុងចំណោមជនជាតិភាគតិច។ រូបថត៖  VNA

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Vo Van Thuong មានបំណងថា ព្រឹទ្ធាចារ្យភូមិ មេភូមិ ជនមានកិត្យានុភាព បន្តរួមចំណែកកសាងមាតុភូមិ និងប្រទេសជាតិ; បន្តផ្សព្វផ្សាយ និងប្រមូលផ្តុំជនជាតិដើមភាគតិច ដើម្បីអភិរក្ស មរតក និងលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាល រួមចំណែកបង្កើតភាពទាក់ទាញទូទៅនៃភាពចម្រុះវប្បធម៌វៀតណាម។ ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖“ភារកិច្ចសំខាន់សម្រាប់យើងទាំងអស់គ្នា គឺត្រូវបន្តពង្រឹងកម្លាំង និងប្រពៃណីមហាសាមគ្គីជនជាតិទាំងមូល ដើម្បីរួមគ្នាកសាងប្រទេសជាតិប្រកបដោយវិបុលភាពនិងសុភមង្គល។ ដើម្បីឱ្យមានមហាសាមគ្គីភាពជនជាតិទាំងមូល គឺ សហគមន៍ ភូមិស្រុកនីមួយៗត្រូវសាមគ្គីជាមួយគ្នា។ ពោលគឺ ពីភូមិមួយទៅភូមិមួយ ជនជាតិមួយនិងជនជាតិមួយទៀត អ្នកកាន់សាសនានិងអ្នកមិនកាន់សាសនា អ្នកកាន់សាសនាមួយនិងអ្នកកាន់សាសនាមួយទៀត គឺត្រូវរួមសាមគ្គីគ្នានិងជិតស្និទ្ធនឹងគ្នា។  ដូចនេះ ព្រឹទ្ធចារ្យភូមិ មេភូមិ និងជនមានកិត្យានុភាពគ្រប់រូបត្រូវសមាគ្គីរួមគ្នា”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top