តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden នាយប់ថ្ងៃទី ២២ ខែមេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសម័យបើកកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ។
![]() |
ប្រធានរដ្ឋ លោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ (រូបថត៖ baoquocte.vn) |
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្នុងអំឡុងថ្ងៃទី ២២ និង ២៣ ខែមេសាឆ្នាំ ២០២១ ដោយមានគោលបំណងសំខាន់ ក្នុងការជំរុញឲ្យសហគមន៍អន្តរជាតិដាក់ចេញរាល់ការប្តេជ្ញាចិត្តជាសកល ស្តីពីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីអាចសម្រេចគោលដៅរក្សាសីតុណ្ហភាពផែនដីមិនឲ្យហួសពី ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងមុនយុគសម័យឧស្សាហកម្ម ដែលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។
ចូលរួមសម័យបើកកិច្ចប្រជុំ មានវត្តមានប្រមុខរដ្ឋ នាយករដ្ឋមន្រ្តីនៃប្រទេសចំនួន ៤០ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនិងតំបន់ជាច្រើនទៀត។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំសំខាន់ លើប្រធានបទ “ផលប្រយោជន៍សេដ្ឋកិច្ចនៃសកម្មភាពអាកាសធាតុ” ដែលបានធ្វើឡើងនៅយប់ថ្ងៃទី ២៣ ខែមេសា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម