• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc៖ សកម្មភាពស្ម័គ្រចិត្តនិងមនុស្សធម៌គឺជាទំនួលខុសត្រូវរួមរបស់សង្គមទាំងមូល

នាពេលខាងមុខ ដោយសង្ឃឹមថានឹង គ្មាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ លោកប្រធានរដ្ឋបានស្នើថា៖ “សកម្មភាពស្ម័គ្រចិត្តនិងមនុស្សធម៌ មិនមែនជាទំនួលខុសត្រូវតែមួយគត់របស់រដ្ឋ របស់អង្គការ សហគមន៍ ឬបុគ្គលនោះទេ ប៉ុន្តែត្រូវតែជាទំនួលខុសត្រូវរួមរបស់សង្គមទាំងមូល ដែលរដ្ឋត្រូវដើរតួនាទីដោយម្ចាស់ការនិងកំណត់ទិស ។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីបើកខែមនុស្សធម៌ឆ្នាំ ២០២២ (រូបថត៖ Thong Nhat/TTXVN)  

នាយប់ថ្ងៃទី ២៨ មេសា នៅខេត្ត Thua Thien Hue មជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីរៀបចំពិធីបើកសម្ពោធខែមនុស្សធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ “ផ្សាភ្ជាប់សហគមន៍ - រីកសាយភាយសកម្មភាពសប្បុរសធម៌” និងអបអរសាទរទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ៨ ឧសភា។

ថ្លែងមតិក្នុងពិធី   ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអំពាវនាវដល់ស្ថាប័ន អង្គភាពអាជីវកម្ម អង្គការអន្តរជាតិ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ស្បុរសជននិងប្រជាជនគ្រប់មជ្ឈដ្ឋាន បន្តជួយឧបត្ថម្ភនិងរួមដំណើរជាមួយកាកបាទក្រហមវៀតណាម ជួយដល់ជនក្រីក្រនិងជនជួបការលំបាកក្នុងសង្គម ប្រកបដោយប្រសិទ្ធភាព។ តាមនោះ បង្កើតឡើងសហគមន៍ដែលមានសាមគ្គីភាព មេត្តាធម៌និងមានសុវត្ថិភាពនៅចំពោះមុខជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិ។ នាពេលខាងមុខ ដោយសង្ឃឹមថានឹង គ្មាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ  លោកប្រធានរដ្ឋបានស្នើថា៖ “សកម្មភាពស្ម័គ្រចិត្តនិងមនុស្សធម៌ មិនមែនជាទំនួលខុសត្រូវតែមួយគត់របស់រដ្ឋ របស់អង្គការ សហគមន៍ ឬបុគ្គលនោះទេ ប៉ុន្តែត្រូវតែជាទំនួលខុសត្រូវរួមរបស់សង្គមទាំងមូល ដែលរដ្ឋត្រូវដើរតួនាទីដោយម្ចាស់ការនិងកំណត់ទិស ។ ប្រជាពលរដ្ឋគ្រប់រូប អង្គការមិនថា សាធារណៈ ឬឯកជន មានសិទ្ធិចូលរួមនិងមានទំនួលខុសត្រូវក្នុងការរួមចំណែកធ្វើឱ្យគោលដៅកាន់តែមានប្រសិទ្ធភាពនិងពោរពេញដោយអត្ថន័យ។ សកម្មភាពស្ម័គ្រចិត្តនិងមនុស្សធម៌ត្រូវតែរៀបចំដោយវិធីសាស្រ្ត វិជ្ជាជីវៈ និងប្រសិទ្ធភាព។ ដូច្នេះ គួរតែលើកទឹកចិត្តដល់អង្គការដែលមានសមត្ថភាពនិងបទពិសោធន៍ ដោយមានការចូលរួមយ៉ាងទូលំទូលាយអំពីធនធានមនុស្ស និងហិរញ្ញវត្ថុរបស់សង្គមទាំងមូល”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top