• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញចូលរួមមហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សខេត្ត Phu Tho

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ប្រធានរដ្ឋ លោកលឿង គឿង បានអញ្ជើញចូលរួមមហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សខេត្ត Phu Tho អាណត្តិ ២០២៥ - ២០៣០។
ទិដ្ឋភាពនៃមហាសន្និបាត (រូបថត៖ VOV)

ក្នុងសុន្ទរកថានៅមហាសន្និបាត ប្រធានរដ្ឋ លោក លឿង គឿង បានស្នើខេត្ត Phu Tho រក្សាសាមគ្គីភាព និងឯកភាពខ្ពស់ក្នុងការយល់ដឹងនិងសកម្មភាព; កសាង និងកែទម្រង់បក្ស និងប្រព័ន្ធនយោបាយឱ្យស្អាតស្អំ និងរឹងមាំ។ ទន្ទឹមនឹងនោះ កសាងអាជ្ញាធរមូលដ្ឋាន ២ កម្រិត ប្រកប ដោយប្រសិទ្ធភាព   និងជិតស្និទ្ធិជាមួយប្រជាជន។

“ខ្ញុំស្នើឱ្យអ្នកទាំងអស់គ្នា ត្រូវផ្តោតលើការអនុវត្តប្រកប ដោយប្រសិទ្ធភាពរាល់របកគំហើញយុទ្ធសាស្ត្រ; ផ្តោតលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជនឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ច; ពង្រឹងសមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាពទាក់ទាញដើមទុនវិនិយោគជាយុទ្ធសាស្ត្រ ជំរុញការនាំចេញ និងអភិវឌ្ឍន៍ឧស្សាហកម្មសេវាកម្មគុណភាពខ្ពស់។ អភិវឌ្ឍន៍ការថែទាំសុខភាព ការអប់រំ និងលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស; ដែលក្នុងនោះ ផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកទេស បច្ចេកវិទ្យា ភស្តុភារ និងឌីជីថល ស្របតាមតម្រូវការទីផ្សារជាក់ស្តែង”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ។

លោកប្រធានរដ្ឋបានស្នើឱ្យខេត្តបន្តយកចិត្តទុកដាក់លើការដឹកនាំ និងទិសដៅរក្សាស្ថិរភាពនយោបាយ និងសង្គមតភ្ជាប់យ៉ាងជិតស្និទ្ធ និងចុះសម្រុងគ្នា រវាងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារបរិស្ថានប្រកបដោយការធានារឹងមាំ ពង្រឹងការការពារជាតិ និងសន្តិសុខ លើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top