ព័ត៌មាន
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈ “និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៥”
អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា ក្នុងសមិទ្ធិផលដ៏ធំធេងរបស់ប្រទេសជាតិ តែងតែមានការរួមចំណែកសំខាន់របស់បងប្អូនជនរួមជាតិវៀតណាមនៅក្រៅប្រទេស; កម្លាំងមហាសាមគ្គីជនជាតិគឺជាមូលដ្ឋានគ្រឹះ ដែលជាប្រភពនៃកម្លាំង នាំមកនូវជ័យជំនះដ៏មហិមានិងភាពរុងរឿងរបស់ប្រជាជនវៀតណាម។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖
“ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍របស់ប្រទេសជាតិ បក្ស រដ្ឋ តែងតែលើកតម្កើងនិងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់បងប្អូនជនរួមជាតិវៀតណាមនៅក្រៅប្រទេស ដែលតែងតែរួមដៃគ្នាសម្រេចគោលដៅកសាងប្រទេសវៀតណាមរឹងមាំ វិបុលភាព។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ខ្ញុំសូមអំពាវនាវឲ្យជនជាតិវៀតណាមនៅក្រៅប្រទេស បន្តសាមគ្គី ស្រុះចិត្តគំនិតគ្នា និងរួមដៃជាមួយជនរួមជាតិវៀតណាមក្នុងប្រទេស ដើម្បីបំពេញបេសកកម្មដ៏មហិមាររបស់ប្រទេសជាតិ”។
កម្មវិធីជួបប្រាស្រ័យសិល្បៈ “និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៥” ត្រូវបានរៀបចំឡើងជាមួយនឹងការសម្តែងសិល្បៈដ៏វិសេសវិសាល បង្ហាញពីជំនឿ និងស្មារតីថ្មី ដើម្បីឈានជើងយ៉ាងរឹងមាំទៅកាន់យុគសម័យថ្មី ក្នុងចំណងសាមគ្គីភាព និងឯកភាពជាតិរបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស៕