• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី និងឥណ្ឌូនេស៊ី អញ្ជើញមកជំរាបលា

នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី លោក ចាយ៉ា រ៉ាត់ណាំ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក ដេននី អាបឌី អញ្ជើញមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក ដេននី អាបឌី ។ រូបថត៖ VOV

លោកប្រធានរដ្ឋ លឿង គឿង បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូតសិង្ហបុរី លោក ចាយ៉ា រ៉ាត់ណាំ ក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី; សង្កត់ធ្ងន់ថា ភាគីទាំងពីរតែងតែរក្សាដំណើរទស្សនកិច្ចនិងទំនាក់ទំនងកម្រិតខ្ពស់នៅគ្រប់កម្រិត តាមរយៈគ្រប់កាណាល របស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។ ដោយសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរី ដែលជាដៃគូសេដ្ឋកិច្ចជួរមុខរបស់វៀតណាម លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាន់ខ្ពស់នៅគ្រប់កម្រិត; ផ្តោតលើការកសាង និងអនុវត្តកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ដំណាក់កាល ២០២៥-២០៣០។

ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក ដេននី អាបឌី លោកប្រធានរដ្ឋ លឿង គឿង បានចាត់ទុកថា នាពេលខាងមុខ ប្រទេសទាំងពីរត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយ លើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងជាន់ខ្ពស់ និងទំនាក់ទំនងគ្រប់កម្រិត; អនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់; ហើយនាពេលខាងមុខ កសាងកម្មវិធីសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌូនេស៊ី ដំណាក់កាល ២០២៥-២០៣០។ ភាគីទាំងពីរខិតខំសម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៨ ពាន់លានដុល្លារអាមេរិក មុនឆ្នាំ ២០២៨។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាម និងឥណ្ឌូនេស៊ី គួរតែសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងវេទិកាអាស៊ាន អង្គការសហប្រជាជាតិ និង APEC៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top