• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង៖ បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

ក្នុងឱកាសចូលរួមសកម្មភាពនៅសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៨០ និងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នារសៀលថ្ងៃទី២២ ខែកញ្ញា នៅទីក្រុងញូវយ៉ក ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានជួបសំណេះសំណាលជាមួយមិត្តភ័ក្តិ ដៃគូយូរអង្វែង និងប្រជាជនជឿនលឿនសហរដ្ឋអាមេរិក។
ប្រធានរដ្ឋ Luong Cuong ជួបជាមួយមិត្តភ័ក្តិ និងប្រជាជនជឿនលឿនអាមេរិក។ រូបថត៖ Viet Cuong/VOV

អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកប្រធានរដ្ឋសង្ឃឹមថា មិត្តភក្តិអាមេរិកនឹងបន្តយកចិត្តទុកដាក់ គាំទ្រវៀតណាម និងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ៖ 

“ពង្រីកតួនាទីជាស្ពានតភ្ជាប់សហគ្រាស និងមូលដ្ឋាននៃភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យស្នូល និងរបក់គំហើញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។ បន្តរំចំណែកក្នុងការងារដោះស្រាយផលវិបាក់នៃសង្គ្រាម ដូចជា៖ ប្រព្រឹត្តិកម្មតំបន់ដែលបំពុលដោយសារធាតុគីមីពុលពណ៌លឿងទុំ គ្រាប់បែកមីនដែលមិនទាន់ផ្ទុះ; ជួយឧបត្ថម្ភជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ និងគ្រាប់បែកមីន; ឧបត្ថម្ភការប្រមូលព័ត៌មាន ដើម្បីជួយពន្លឿនដំណើរការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនវៀតណាមដែលបាត់ខ្លួន។ រីឯខ្លួនវិញ វៀតណាមសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិកក្នុងសម័យសង្គ្រាមនៅវៀតណាម”

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់ ជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព និងគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនបរទេស។ លោកសង្ឃឹមថា មិត្តភ័ក្តិ និងដៃគូអាមេរិកនឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍ របស់វៀតណាម និងទំនាក់ទំនង  ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក។

នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក៏បានទទួលនាយកប្រតិបត្តិនៃមូលនិធីវិនិយោគ Warburg Pincus និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លោក Jeffrey David Perlman ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋចិន ស៊ី ជីនពីង កំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក

លោកប្រធានរដ្ឋចិន ស៊ី ជីនពីង កំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក

រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានបញ្ជាក់នាថ្ងៃទី១៥ ខែឧសភា ថា លោកប្រធាន ស៊ី ជីនពីង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិកនៅសរតៈរដូវឆ្នាំនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

Top