នាយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រធានរដ្ឋលោក លឿង គឿង និងភរិយាបានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥។
ប្រធានរដ្ឋ លោក លឿង គឿង ថ្លែងក្នុងព្រឹត្តិការណ៍។ រូបថត៖ Lam Khanh/VNA
ប្រធានរដ្ឋ លោក លឿង គឿង និងភរិយា រួមជាមួយគណៈប្រតិភូធ្វើពិធីគោរពទង់ជាតិ។ រូបថត៖ Lam Khanh/VNA
លោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការរំសាយអាវុធ បានចូលរួម និងថ្លែងសុន្ទរកថាអបអរសាទរ។ រូបថត៖ Lam Khanh/VNA
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានអះអាងថា វៀតណាមបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងដំណើរនៃការផ្សះផ្សាជាតិ សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ វៀតណាមសព្វថ្ងៃគឺជាគោលដៅប្រកបដោយភាពស្វាហាប់ និងមិត្តភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; ជាដៃគូដែលអាចទុកចិត្តបាន និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាព។
អញ្ជើញវាយតម្លៃអំពីទំនាក់ទំនងរបស់វៀតណាមជាមួយអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិក លោកប្រធានរដ្ឋបានចាត់ទុកថា សម្រាប់អង្គការសហប្រជាជាតិ នោះគឺជាគំរូដ៏រស់រវើកនៃទំនាក់ទំនងសហប្រតិបត្តិការនិងដៃគូ។ ខណៈពេលដែល សហរដ្ឋអាមេរិកគឺជាសក្ខីភាពមួយចំពោះស្មារតីនៃការទុកអតីតកាលនៅមួយអន្លើ ជំនះភាពខុសប្លែកគ្នា សម្លឹងឆ្ពោះទៅអនាគតដើម្បីក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្អែកលើការយល់ដឹងដោយស្មោះស្ម័គ្រ និងការគោរពគ្នាទៅវិញទៅមក។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមនឹងគាំទ្រយ៉ាងមុតមាំចំពោះពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី។ ការពារយ៉ាងដាច់ខាតនូវផលប្រយោជន៍ជាតិ និងជនជាតិ។
ក្នុងសុន្ទរកថាអបអរសាទរចំពោះវៀតណាមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការរំសាយសុព្វាវុធ លោក Izumi Nakamitsu បានអះអាងថា ប្រជាជនវៀតណាមបានកំណត់មាគ៌ាផ្ទាល់ខ្លួន មាគ៌ាឯករាជ្យពិតប្រាកដ ហើយវៀតណាមមានសិទ្ធិមានមោទនភាពចំពោះសមិទ្ធិផលដែលខ្លួនសម្រេចបាន។ ទន្ទឹមនឹងនោះ រាល់ការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះអ.ស.ប និងធម្មនុញ្ញ អ.ស.ប បានបញ្ជាក់ពីគោលជំហរ និងតួនាទីដ៏ធំធេងរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម