• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ

ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា នារសៀលថ្ងៃទី ១៩ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបើកឆ្នាំសិក្សាថ្មី ២០២១-២០២២ ហើយបានជួបសំណេះសំណាលនិងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជូនផ្កា និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា ប្រទេសជាតិកំពុងឆ្លងកាត់ថ្ងៃខែដ៏លំបាកបំផុត ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងអំណរគុណនិងកោតសរសើរចំពោះការរួមវិភាគទាននិងការលះបង់ដ៏ស្ងៀមស្ងាត់របស់បុគ្គលិក វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ដោយមិនអើពើដល់គ្រោះថ្នាក់ សុខចិត្តលះបង់សុខភាពនិងអាយុជីវិតរបស់ខ្លួន ទៅកាន់ចំណុចកណ្តាលផ្ទុះ ជំងឺរាតត្បាត ដើម្បីការពារសុខភាព អាយុជីវិត និងសុខសន្តិភាពរបស់ប្រជាជន៖  “លោកគ្រូ អ្នកគ្រូនិងបុគ្គលិកនៃសាលាតែងតែអនុវត្តន៍តាមការណែនាំរបស់លោកប្រធានហូជីមិញ “គ្រូពេទ្យដូចជាអ្នកម្តាយស្លូតបូត” រួមដៃគ្នាកសាងវិស័យវេជ្ជសាស្ត្រ វៀតណាមជឿនលឿន ប្រកបដោយវិទ្យាសាស្ត្រ រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុនៃការផ្លាស់ប្តូរជាមូលដ្ឋាននិងគ្រប់ជ្រុងជ្រោយនៃវិស័យអប់រំនិង បណ្តុះបណ្តាលរបស់ប្រទេសជាតិ។ អនុវត្តន៍តាមគោលការណែនាំរបស់បក្ស រដ្ឋសភា រដ្ឋាភិបាលបាននិងកំពុងធ្វើឱ្យប្រព័ន្ធច្បាប់និងគោលនយោបាយដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាពនៃបុព្វហេតុអប់រំ បណ្តុះបណ្តាល និងគុណភាពសុខភាពរបស់ប្រជាជន”។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជឿជាក់ថា នាពេលឆាប់ៗខាងមុខ ប្រទេសនេះនឹងគ្រប់គ្រងទាំងស្រុងនូវជំងឺរាតត្បាត ការពារសុខភាពប្រជាជន ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ ជាក់ជាពុំខាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top