• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ កសាងផ្នែកបោះពុម្ពផ្សាយទៅជាផ្នែកសំខាន់មួយនៃឧស្សាហកម្មវប្បធម៌

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានជូនពរឲ្យផ្នែកបោះពុម្ពនឹងនឹងដំណើការផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ ដោយប្រែក្លាយការបោះពុម្ពអេឡិចត្រូនិកទៅជាមុខព្រួញនៃការអភិវឌ្ឍក៏ដូចជា អះអាងឋានៈរបស់ផ្នែកបោះពុម្ពផ្សាយរបស់វៀតណាមក្នុងតំបន់។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)  

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីនៃផ្នែកបោះពុម្ពផ្សាយសៀវភៅវៀត ណាម (១០ តុលា ១៩៥២ - ១០ តុលា ២០២២) នាព្រឹកថ្ងៃទី ១០ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបជាមួយកម្មាភិបាលជើងចាស់ និងតំណាងឆ្នើមចំនួន ៨៦ នាក់ ក្នុងវិស័យបោះពុម្ព ផ្សាយសៀវភៅ។

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជូនពរឲ្យផ្នែកបោះពុម្ពនឹងនឹងដំណើការផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ ដោយប្រែក្លាយការបោះពុម្ពអេឡិចត្រូនិកទៅជាមុខព្រួញនៃការអភិវឌ្ឍក៏ដូចជា អះអាងឋានៈរបស់ផ្នែកបោះពុម្ពផ្សាយរបស់វៀតណាមក្នុងតំបន់។

ខ្ញុំគិតថា ផ្នែកបោះពុម្ភ រួមទាំងការបោះពុម្ព ទាំងការចេញផ្សាយ គឺជាអ្នកត្រួសត្រាយផ្លូវលើសមរភូមិមនោគមវិជ្ជា និងវប្បធម៌ ហើយយើងអាចកសាងវប្បធម៌វៀតណាម ជឿនលឿន និងសម្បូរបែបដែរឬអត់  គឺផ្នែកបោះពុម្ភផ្សាយដើរតួនាទីយ៉ាងធំធេងដែរ។ លើសពីនេះ អ្នកដែលបំពេញការងារផ្នែកបោះពុម្ព និងចេញផ្សាយ ហើយក៏ជាអ្នកជំនួញ និងសហគ្រិនផងដែរ។ ក្នុងអំឡុងពេលជាង ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី និងជាពិសេសនៅគណៈកម្មាធិការមជ្ឈិមទី ៦ ក៏បានពិភាក្សាអំពីការបន្តជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស។ ក្នុងនោះ នៅតែកំណត់ថា ក្រុមអ្នកជំនួញនិងសហគ្រិនតែងតែជាកម្លាំងត្រួសត្រាយផ្លូវ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទិវាវប្បធម៌វៀតណាមនៅចិន

ទិវាវប្បធម៌វៀតណាមនៅចិន

នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង កម្មវិធី "ទិវាវប្បធម៌វៀតណាមនៅចិន" ត្រូវបានប្រារព្ធឡើងនៅឯរោងមហោស្រពល្ខោនអូប៉េរ៉ាចិន។ ព្រឹត្តិការណ៍នេះ ត្រូវបាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅចិន រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិចិន និងអន្តរជាតិ។

Top