• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Tran Thanh Man បញ្ចប់ដោយជោគជ័យ ដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី ចូលរួមមហាសន្និបាត AIPA លើកទី៤៦

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងភរិយាលោកស្រី Nguyen Thi Thanh Nga រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Kuala Lumpur បញ្ចប់ដំណើរទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៦ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA ៤៦) និងដំណើរទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។
ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី លោក Dato' Awang Bemee Awang Ali Basah អញ្ជើញជូនដំណើរប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ (រូបថត៖ VOV)

អញ្ជើញចូលរួមកិច្ចប្រជុំ AIPA-៤៦ ប្រធានរដ្ឋសភា លោក Tran Thanh Man បានអះអាងយ៉ាងមុតមាំនូវសារថា រដ្ឋសភាវៀតណាមនឹងបន្តឈរក្បែរ AIPA ដើម្បីប្រែក្លាយចក្ខុវិស័យ និងសេចក្តីប្រាថ្នារបស់អាស៊ានឲ្យក្លាយជាការពិត។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកបទពិសោធន៍ បង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីកសាងសហគមន៍អាស៊ានអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និរន្តរភាព ភាពពឹងផ្អែកលើខ្លួនឯង និងផ្តោតលើប្រជាជនយ៉ាងពិតប្រាកដ។ ប្រធានរដ្ឋសភាលោក លោក Tran Thanh Man ជឿជាក់ថា ដោយមានសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់សភាជាសមាជិកនោះ AIPA-៤៦ នឹងសម្រេចបានលទ្ធផលសំខាន់ៗជាពុំខាន នាំអាស៊ានកាន់តែខិតទៅជិតអនាគតនៃកំណើនប្រកបដោយបរិយាប័ន្ន និរន្តរភាព និងវិបុលភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យស្ថាប័ននានា​ ជ្រួតជ្រាប​ឲ្យបានត្រឹមត្រូវអំពីសារៈសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភានៅក្នុងកិច្ចការបរទេសគ្រប់ជ្រុងជ្រោយនិងទំនើបរបស់ប្រទេស​ជាតិ​។

Top